ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ផ្លូវខេត្ត៣១២ ត្រូវបានបើកការដ្ឋានលើកកម្រិត និងជួសជុលក្រោមអធិបតីភាពសម្តេច ស ខេង

ព្រៃវែង៖ កំណាត់ផ្លូវខេត្ដលេខ៣១២ (សំរោង-កគោ ព្រំប្រទល់កម្ពុជា-វៀតណាម) ត្រូវបានបើកការដ្ឋានលើកកម្រិត និងជួសជុល នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង។

ផ្លូវខេត្ដលេខ៣១២ (សំរោង-កគោ ព្រំប្រទល់កម្ពុជា-វៀតណាម) មានប្រវែងសរុបជាង ២៨គីឡូម៉ែត្រ ស្ថិតក្នុងស្រុកព្រះស្ដេច ខេត្ដព្រៃវែង ដែលជាគម្រោងលើកកម្រិតបណ្តាញផ្លូវថ្នល់ ជំហានទី២ ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវខេត្តលេខ៣១២ ចាប់ផ្តើមសាងសង់ ឡើងនៅក្នុងឆ្នាំ២០១១ ក្រោមជំនួយឥណទានពីប្រទេសវៀតណាម ហើយផ្លូវមួយនេះបានខូចខាតទ្រុឌទ្រោមដោយសារការដឹកជញ្ជូន ក៏ត្រូវបានជួសជុលជាច្រើនលើកមកហើយផងដែរ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា គម្រោងជួសជុលផ្លូវខេត្ត នឹងជួយសម្រួលការដឹកជញ្ជូនទៅទីផ្សាក្នុងខេត្ត និងទៅតំបន់ផ្សេងទៀត សម្រួលដល់ការធ្វើដំណើរទៅសាលារៀន ផ្សារ និងទីតំបន់ផ្សេងក្នុងខេត្ត។ ជាពិសេសផ្លូវខេត្តមួយនេះ និងផ្តល់ភាពងាយស្រួលក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមឱ្យកាន់តែប្រសើរបន្ថែមទៀត។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ផ្លូវមួយនេះគ្រោងចំណាយថវិកាសម្រាប់លើកកម្រិត និងជួសជុលចំនួនជិត២៥លានដុល្លារ ចំណាយពេលជួសជុលចំនួន១៨ខែ ដែលផ្លូវមួយនេះគឺជាចំណងដៃសម្រាប់សម្រួលពលរដ្ឋខេត្តព្រៃវែងធ្វើដំណើរប្រកបដោយសុវត្ថិភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក