BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអង្គារ ទី៣ ខែសីហា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៥៧៧ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ២២៤ករណី ខណៈអ្នកជំងឺ ៦២៨នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន២៩នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអង្គារ ទី៣ ខែសីហា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៧៩,០៥១នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ១,៤៧១នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៧២,១៤៥នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១១,១៩៥ករណី៕