ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: នាយករដ្ឋមន្ត្រីស្នើម្ចាស់បុរីបញ្ឈប់ការរឹបអូសផ្ទះអ្នកទិញ

កំពង់ឆ្នាំង៖ នាយករដ្ឋមន្ត្រីស្នើទៅម្ចាស់បុរីទាំងអស់ឲ្យបញ្ឈប់នូវសកម្មភាពរឹបអូសផ្ទះអ្នកទិញ និងបញ្ជាទៅរដ្ឋមន្ត្រីសេដ្ឋកិច្ចពិនិត្យមើលករណីនេះ។

ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការដកហូតផ្ទះរបស់អតិថិជនដែលបានបង់ហើយមិនអាចបំពេញតាមកាតព្វកិច្ចបានវានឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។

សម្ដេចស្នើឱ្យមានវិធានការរៀបចំឥណទានថ្មីឡើងវិញ ឬក៏ពន្យារពេលនៃការបង់ប្រាក់ ហើយក្នុងករណីដែលរឹបអូសផ្ទះពីអ្នកទិញរួចហើយ សូមឱ្យពិភាក្សាជាមួយនឹងអ្នកទិញសារជាថ្មីឡើងវិញ។

សម្ដេចស្នើឲ្យបញ្ឈប់ករណីរឹបអូសផ្ទះអ្នកទិញជាបន្ទាន់ និងឲ្យស្រង់ទិន្នន័យនៃករណីរឹបអូសផ្ទះនេះជូនសម្ដេច។

សម្ដេចថា៖ «ចាប់ពីម៉ោងទទួលសាររបស់ខ្ញុំគឺសុំឈប់!» ជាមួយគ្នានេះសម្ដេចតេជោក៏បានស្នើទៅដល់អ្នកបង់ផ្ទះឲ្យគោរពកាតព្វកិច្ចនៃការបង់ថ្លៃផ្ទះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក