ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អ្នកដែលឃុបឃិតជាមួយនឹង សម រង្ស៊ី នឹងត្រូវមានទោស

កំពង់ឆ្នាំង៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាអ្នកទាំងអស់ដែលបានឃុបឃិតជាមួយនឹងលោក សម រង្ស៊ី នឹងត្រូវមានទោស ព្រោះសកម្មភាពរបស់ពួកគេបានរួមគំនិតជាមួយនឹងទណ្ឌិតដែលមានទោសជាប់ខ្លួន។

ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយមិនចំឈ្មោះតែទំនងសំដៅទៅលើទណ្ឌិត សម រង្ស៊ី ដែលនៅក្រៅប្រទេសថា សម្ដេចនឹងមិនឲ្យទណ្ឌិររូបនេះចូលក្នុងប្រទេសនោះទេ នឹងថាមិនលើកលែងទោសឲ្យជននេះផងដែរ។

សម្ដេចបានចាត់ទុក្ខសមរង្ស៊ីគឺជាបុគ្គលខូចខ្លាំង និងជិតអស់ល័ក្ខ។ ជាមួយគ្នានេះសម្ដេចបានលើកឡើងថា គ្រប់អ្នកណាទាំងអស់ដែលផ្ដាច់ខ្លួនចេញពី សម រង្ស៊ី នឹងត្រូវបានលើកលែងទោសផងដែរ។

មួយរយៈចុងក្រោយនេះមានចលនាផ្ដាច់ខ្លួនចេញពីសមរង្ស៊ីជាច្រើន។ដែលយើងបានមើលឃើញជាបន្ទ្រមទ្រព្យជាចុងក្រោយគឺមន្ត្រីជាន់ខ្ពស់មួយនៃក្រុមចលនា សម រង្សី គឺលោក អ៊ូ ច័ន្ទឬទ្ធិ បានប្រកាសផ្ដាច់ខ្លួនពី សម រង្ស៊ី និងស្នើសុំចុះចូលជាមួយបក្សប្រជាជន។ ក្រោយផ្ដាច់ខ្លួននិងសុំចុះចូលលោក អ៊ូ ច័ន្ទឬទ្ធិ ត្រូវបានព្រះមហាក្សត្រលើកលែងទោសឲ្យផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក