ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ សង្គ្រាមងាយបង្កើតតែរំលត់ជារឿងពិបាក

កំពង់ឆ្នាំង៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឲ្យជាគំនិតមួយថាការបង្កើតសង្គ្រាមគឺវាងាយស្រួលណាស់ តែការរំលត់សង្គ្រាមវិញទេទើបជាការលំបាក។

ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោថា ការបង្កើតសង្គ្រាមគឺបង្កើតបានត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។

សម្ដេចថា៖ «លន់ នល់ សម្រេចចិត្តទម្លាក់ព្រះបរមរតនៈកោតតែប៉ុន្មាននាទីប៉ុណ្ណោះក៏ប៉ុន្តែការនាំមុខសន្តិភាពវិញគឺត្រូវការជាច្រើនឆ្នាំ»។

សម្ដេចតេជោបានរំលឹកទៅដល់សម័យខ្មៅងងឹតរបស់កម្ពុជាបន្ទាប់ពី ប៉ុល ពត បានទម្លាក់រដ្ឋាភិបាល លន់ នល់ ចេញពីអំណាច ដល់ពេលនោះប្រជាពលរដ្ឋកម្ពុជាត្រូវរស់ក្នុងគុកឥតជញ្ជាំងចាំតែថ្ងៃស្លាប់ប៉ុណ្ណោះ។

សម្ដេចតេជោបានលើកឡើងថា ដោយសារឃើញមូលហេតុនេះហើយទើបសម្ដេចសុខចិត្តប្រថុយជីវិតដើម្បីទៅសង្គ្រោះប្រជាពលរដ្ឋខ្មែរពីរដ្ឋាភិបាលដ៏សាហាវយង់ឃ្នង ប៉ុល ពត នេះ។

គួរឱ្យដឹងផងដែរ សាធារណរដ្ឋខ្មែរបានដួលរលំនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ស្របពេលដែលកម្ពុជាបានរៀបចំពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ។

ការដួលរលំនៃសាធារណរដ្ឋខ្មែរបានធ្វើឱ្យកម្ពុជាឈានជើងចូលដល់របបខ្មៅងងឺត និងសង្គ្រាមរហូតដល់ឆ្នាំ១៩៩៨ ទើបអាចរកសន្ដិភាពបានឡើងវិញតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក