ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាស្នើឱ្យអេមីរ៉ាតអារ៉ាប់រួមបើកជើងហោះហើរត្រង់ពីឌូបៃមកកម្ពុជា

ភ្នំពេញ៖ កម្ពុជាបានស្នើឱ្យប្រទេសអេមីរ៉ាតអារ៉ាប់រួម ជំរុញការបើកជើងហោះហើរត្រង់ពីប្រទេសឌូបៃមកកម្ពុជា។ សំណើនេះត្រូវបានលើកឡើងដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន នាឱកាសទទួលជួបសម្តែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម លោក ថានីប៊ីន អាម៉េដ អាល់ ហ្សេយូឌី នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍។

រដ្ឋមន្ត្រី ថោង ខុន បានស្នើឱ្យលោករដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួមជួយជំរុញ ឱ្យមានការហោះត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ Fly Emirates ពីឌូបៃមកកម្ពុជាឡើងវិញ ដើម្បីកំណើនទេសចរពីប្រទេសអេមីរ៉ាតអារ៉ាប់រួមមកកាន់កម្ពុជាបន្ថែមទៀត ខណៈកន្លងមកកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមមានការតភ្ជាប់ជើងហោះហើរឌូបៃ-យ៉ាងហ្គូន-ភ្នំពេញ ដែលជាមធ្យោបាយសម្រាប់ការធ្វើដំណើររបស់ទេសចរទៅមកប្រទេសទាំងពីរ និងទាក់ទាញរំហូរទេសចរប្រទេសទី៣ផងដែរ។

ជាមួយគ្នានេះលោក ថោង ខុន ក៏ស្នើឱ្យជួយសហការជំរុញការចុះអនុស្សរណៈយោគយល់ស្ដីពីកិច្ចសហប្រត្តិការលើវិស័យទេសចរណ៍ឡើងវិញ ដែលធ្លាប់បានចុះហត្ថលេខាកាលពីឆ្នាំ២០១២ ហើយ ដែលបច្ចប្បន្នបានអស់សុពលភាព។

លោក ថោង ខុន បានបញ្ជាក់ទៀតថា នៅប្រទេសកម្ពុជាកំពុងមានអភិវឌ្ឍលើគ្រប់វិស័យ មានសុខសន្តិភាព ស្ថិរភាព មានការអភវិឌ្ឍហេដ្ឋារចនាសម្ពន្ធ ទីក្រុង ផ្លូវល្បឿនលឿន ដែលអាចឱ្យអ្នកវិនិយោគមើលឃើញពីសក្ដានុពលនៃការវិនិយោគនៅកម្ពុជាបាន។

លោក ថោង ខុន បានថ្លែងប្រាប់លោករដ្ឋមន្ត្រីរពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួមថា កម្ពុជាមានឱកាសវិនិយោគច្រើន ពិសេសលើវិស័យទេសចរណ៍ ដែលកំពុងត្រូវការការអភិវឌ្ឍបង្កើតផលិតផលទេសចរណ៍ថ្មី ដើម្បីរួមចំណែកក្នុងគោលនយោបាយទាក់ទាញភ្ញៀវទេសចរអន្តរជាតិបន្ថែម ពិសេសរាជរដ្ឋាភិបាលកម្ពុជាមានការលើកទឹកចិត្តខ្ពស់ដល់អ្នកវិនិយោគគ្រប់គ្នា។

លោកបន្តថា ភាគីអេមីរ៉ាតអារ៉ាប់រួម អាចទំនាក់ទំនងជាមួយស្ថានតំណាងក្រសួងទេសចរណ៍កម្ពុជាប្រចាំទីក្រុងឌូបៃ ដើម្បីទទួលបានព័ត៌មានបន្ថែមពាក់ព័ន្ធនឹងកម្ពុជាក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាល ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការវិនិយោគ និងសក្ដានុពលវិស័យទេសចរណ៍៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក