ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត៖ ពាក្យ “អរគុណសន្តិភាព” គឺជាស្នាដៃមិនអាចប្រកែកបានរបស់គណបក្សប្រជាជនកម្ពុជា

ព្រៃវែង៖ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល លោក ហ៊ុន ម៉ាណែត ថ្លែងថាពាក្យ “អរគុណសន្តិភាព” គឺជាស្នាដៃមិនអាចប្រកែកបានរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដាក់ចេញគោលនយោបាយឈ្នះ-ឈ្នះ រហូតសម្រេចបាននូវការបញ្ចប់សង្គ្រាម និង ជម្លោះបែកបាក់ ក្រោមការដឹកនាំផ្ទាល់របស់ សម្តេចតេជោ រួមជាមួយនឹងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។

លោក ហ៊ុន ម៉ាណែត លើកឡើងដូចនេះក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។

លោកបានឱ្យដឹងថាគណបក្សប្រជាជនកម្ពុជា បានជួយសង្គ្រោះអាយុជីវិតប្រជាជន ក្នុងគ្រោះភ័យធំៗចំនួន ៣ ដង រួចមកហើយគឺ ការសង្គ្រោះជីវិតប្រជាជនពីការកាប់សម្លាប់ក្នុងរបបប៉ុលពត និង ការនាំមកនូវសន្តិភាពពេញលេញនៅក្រោមនយោបាយឈ្ន-ឈ្នះ ដោយបានបញ្ឈប់ការរងគ្រោះពីការស្លាប់ និងពិការដោយសារសង្គ្រាមស៊ីវិល រួមទាំងការសង្គ្រោះជីវិតពីមាត់ជ្រោះមរណៈនៃជំងឺកូវីដ-១៩។

លោកបានបញ្ជាក់ដែរថា គណបក្សប្រជាជនកម្ពុជា តែងបានប្រកាន់គោលជំហររឹងមាំ និងរក្សាជានិច្ចនូវបុព្វហេតុបម្រើជាតិ និងប្រជាជន ដោយក្នុងនេះ កម្មវិធីនយោបាយដ៏ត្រឹមត្រូវរបស់បក្ស ក៏បានប្រែក្លាយជាគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅរៀងរាល់អាណត្តិនយោបាយ បន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោត ហើយគោលនយោបាយទាំងនេះ ក៏ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាពដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់យុវជនដែលជាកម្លាំងចលករដ៏មុតស្រួច។

សមាជិកគណៈអចិន្ត្រៃយ៍រូបនេះ ស្នើដល់យុវជនត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព តាមរយៈការយកចិត្តទុកដាក់សិក្សាស្វែងយល់អំពីប្រវត្តិ ស្នាដៃ សមិទ្ធផល លក្ខន្តិកៈ កម្មវិធីនយោបាយ និងផែនការសកម្មភាពផ្សេងៗ ដើម្បីជាមូលដ្ឋានក្នុងការថែរក្សាជំនឿជឿជាក់លើគណបក្ស និងការសម្រេចចិត្ត ហើយជាពិសេសការប្រែក្លាយខ្លួនជាឃោសនិកដ៏មានឥទ្ធិពល ក្នុងការផ្សព្វផ្សាយដល់មហាជនឱ្យបានជ្រាបច្បាស់ពីភាពវិជ្ជមាន សក្តានុពល និងបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើ កំពុងធ្វើ និងបន្តធ្វើចំពោះជាតិមាតុភូមិ។

ក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែតក៏បានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាត្រូវបានប្រជាជនចាត់ទុកជាផ្ទះដ៏សុខសាន្ត ដែលអាចរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ សុភមង្គល និងមោទនភាពជាតិដែលនេះជាសមិទ្ធផលនៃចក្ខុវិស័យ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលត្រូវបានអនុវត្តចាប់ពីថ្ងៃកំណើតបក្ស បន្តរហូតមកដល់បច្ចុប្បន្ន។

លោក ហ៊ុន ម៉ាណែត ថ្លែងថាសិទ្ធិសេរីភាពត្រូវបានផ្តល់ជូនប្រជាជនកម្ពុជាឡើងវិញនៅក្រោយការរំដោះប្រទេសជាតិចេញពីរបបប៉ុលពត ព្រមជាមួយនឹងឱកាសគ្រប់បែបយ៉ាងក្នុងការអភិវឌ្ឍខ្លួន និងកសាងជីវភាពទៅតាមសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់ប្រជាជន ដោយមានការបង្កលក្ខណៈ និងការឧបត្ថម្ភគាំទ្រពីសំណាក់រាជរដ្ឋាភិបាលជាប់ជាប្រចាំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក