ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បារាំងនឹងបន្តគាំទ្រកម្ពុជាក្នុងការពង្រឹងសុខមាលភាពសង្គម និងជំរុញកំណើនសេដ្ឋកិច្ច

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាល AFD (Chairman of AFD"s Board of Directors) លោក Philippe LE HOUEROU បានជួបសម្តែងការគួរសមជាមួយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងជំនួបនោះ លោក Philippe LE HOUEROU បានគូសបញ្ជាក់ថា បារាំងនឹងបន្តគំាទ្រដល់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ ដើម្បីចូលរួមចំណែកដ៏សំខាន់ក្នុងការធ្វើប្រតិបត្តិការ នៃមហិច្ឆតាអភិវឌ្ឍន៍របស់ប្រធាននាធិបតីបារាំង Emmanuel Macron ដែលបានប្ដេជ្ញាសម្រេចគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងការកាត់បន្ថយភាពក្រីក្រ ពង្រឹងសុខមាលភាពសង្គម និងជំរុញកំណើន សេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ពិសេសកម្ពុជា ដោយផ្តោតជាសំខាន់ទៅលើការបម្រែបម្រួល អាកាសធាតុ ហិរញ្ញវត្ថុបៃតង ស្របតាមខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋបារាំង ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍន៍កម្ពុជារហូតរៀងមក។

លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងដូច្នេះថា៖ «ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏មានសារៈសំខាន់ បារាំង តាមរយៈ AFD បានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៏ផ្លូវការ ឥណទាន សម្បទាន ជំនួយបច្ចេកទេស និងហិរញ្ញប្បទានឥតសំណង ក្នុងការអភិវឌ្ឍនៅកម្ពុជា ដោយផ្តោតលើវិស័យ កសិកម្ម សុខាភិបាល វប្បធម៌ បរិស្ថាន មីក្រូហិរញ្ញវត្ថុ ជំនួយបច្ចេកទេស ទេសចរណ៍ ទឹកស្អាត អប់រំ និងថាមពល (អគ្គិសនីកម្ពុជា)»។

លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា កម្ពុជាខិតខំប្រឹងប្រែងកែទម្រង់លើគ្រប់ផ្នែកគ្រប់វិស័យ ដោយដាក់ចេញនូវយុទ្ធសាស្ត្រនានាដើម្បីទាក់ទាញវិនិយោគិន។ ជាពិសេសបង្កើតបរិយាកាសអំណោយផលដល់ការធ្វើអាជីវកម្ម និងការវិនិយោគ តាមរយៈការដាក់ឲ្យអនុវត្តនូវច្បាប់ស្តីពីវិនិយោគ ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដើម្បីធ្វើបរិវត្តកម្មឌីជីថល (Digital Transformation) ក្នុងវិស័យសាធារណៈ និងឯកជន ដើម្បីជំរុញល្បឿននៃការស្តារសេដ្ឋកិច្ចជាតិឱ្យបានលឿន។

ទន្ទឹមនេះកម្ពុជា បានដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួនទៀត ដូចជាគោលនយោបាយសារពើពន្ធ ដើម្បី ជំរុញការប្រើប្រាស់យាន្តជំនិះដែលមិនប៉ះពាល់ដល់បរិស្ថាន គោលនយោបាយជាតិស្ដីពីប្រសិទ្ធិភាពថាមពល យុទ្ធសាស្ត្រអភិវឌ្ឍសហគ្រាសធនតូច និងមធ្យមឆ្នាំ២០២២-២០២៦ ជាដើម។

លោក Philippe LE HOUEROU បានលើកឡើងថា AFD នៅតែរក្សា កិច្ចសហប្រតិបត្តិការហិរញ្ញប្បទានលើវិស័យអាទិភាពដែលមានស្រាប់ ដែលស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា និងយុទ្ធសាស្ត្ររបស់ AFD (Country Strategy 2022-2026) ដែលផ្តោតទៅលើគោលដៅសំខាន់បី រួមមាន៖ ១. ការអភិវឌ្ឍដែលបន្សំទៅនឹងបម្រែបម្រួលអាកាសធាតុ និងកាត់បន្ថយការបំភាយឧស្ម័នកាបូន ២. ការចូលរួមបង្កើតការងារ និងកំណើនសេដ្ឋកិច្ច និង ៣. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងអភិបាលកិច្ចល្អ។

លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ រដ្ឋាភិបាលបារាំង ដែលបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានទ្វេភាគី រហូតទទួលបានការ រីកចំរើនជាលំដាប់ ពិសេសការផ្តល់ជំនួយបច្ចេកទេស (French Expertise ដល់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងការគាំទ្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ យុទ្ធសាស្ត្រនៃការកែទម្រង់ ប្រព័ន្ធថវិកាឆ្នាំ ២០១៨-២០២៥ និងគោលការណ៍ និងផែនការនានាផ្សេងៗទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក