ភ្នំពេញ៖ នៅថ្ងៃទី៨ មិថុនា ២០២៣នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន១៤នាក់, និងមានអ្នកជំងឺជាសះស្បើយ ចំនួន៤នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី, និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៨ មិថុនា ២០២៣។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះកម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,៨៣៦នាក់, ស្លាប់សរុបដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,៧៣២នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៤៦ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,០០៦ករណី(ជាប្រភេទអូមីក្រុង) ៕