ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីស្នើកុំឲ្យមានការរើសអើងលើស្ត្រីដែលធ្វើការក្នុងសេវាកម្សាន្ត

កំពង់ឆ្នាំង៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើកុំឱ្យមានការរើសអើងទៅលើស្ត្រីដែលធ្វើការក្នុងសេវាកម្មកម្សាន្តដោយថានេះគឺជាមុខរបរមួយដែលមិនអាក្រក់នោះទេ ខណៈស្ត្រីធ្វើការសេវាកម្សាន្តមួយចំនួនក៏បានចូលរួមក្នុងកិច្ចការមនុស្សធម៌ផងដែរ។

ថ្លែងក្នុងពិធីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថារដ្ឋាភិបាលបានយកចិត្តទុកដាក់ជាមួយនឹងការងារគ្រប់វិស័យ ខណៈក្នុងពេលនេះរដ្ឋាភិបាលក៏កំពុងយកចិត្តទុកដាក់ជាមួយនឹងស្ត្រីដែលធ្វើការក្នុងសេវាកម្មកម្សាន្តផងដែរជាមួយនឹងការបង្កើតឲ្យមានប្រធានសមាគមការពារទៅដល់ស្ត្រីធ្វើការសេវាកម្សាន្តនៅតាមខេត្តផងដែរ ដោយឱ្យភរិយារបស់ចៅហ្វាយខេត្តនីមួយៗជាប្រធានតែម្ដង។

សម្ដេចថា៖ «ការដាក់ឲ្យប្រពន្ធធ្វើជាប្រធាននៃស្ត្រីធ្វើការលើសេវាកម្សាន្តគឺដើម្បីកុំឲ្យពួកស្ត្រីជាប្រពន្ធនឹងប្រចណ្ឌប្ដីខ្លាំងពេក»។

ក្នុងសម័យមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនយោបាយ គិតគូរយកចិត្តទុកដាក់លើនារីដែលបម្រើសេវាកម្មកម្សាន្តធានាឱ្យពួកគេមានសុវត្ថិភាពក្នុងម៉ោងការងារ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏មានគំនិតក្នុងការផ្តល់មេធាវីការពារនារីបម្រើការងារក្នុងវិស័យសេវាកម្សាន្ត និងផ្តល់បណ្ណ ប.ស.ស. ដល់ពួកគេផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក