ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ថៃបានបញ្ជាក់ថានឹងគ្មានការបញ្ជូនពលករខ្មែរត្រឡប់មកកម្ពុជាវិញនោះទេ

កំពង់ឆ្នាំង៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានទទួលការបញ្ជាក់អំពីគណបក្សមួយដែលជាប់ឆ្នោតនៅប្រទេសថៃ ថានឹងគ្មានការបញ្ជូនពលករខ្មែរត្រឡប់មកកាន់កម្ពុជាវិញនោះទេ។

ថ្លែងក្នុងពិធីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថាសម្ដេចបានទទួលចម្លើយដោយផ្ទាល់ពីគណបក្សដែលបានជាប់ឆ្នោតនោះនិងថាសម្ដេចទទួលយកនូវការបញ្ជាក់នេះដោយបានសម្ដែងនូវការពេញចិត្តផងដែរ។

គួរឲ្យដឹងផងដែរថានៅក្នុងពិធីជួបជាមួយនឹងកម្មករជាង ១ម៉ឺន៧ពាន់នាក់ នៅសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) ក្នុងស្រុកពញាឮខេត្តកណ្ដាល កាលពីថ្ងៃទី៣ ខែមិថុនា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថានយោបាយដែលបណ្ដេញកម្មករបរទេសចេញពីប្រទេសខ្លួនគឺកំពុងតែបង្កើតនូវភាពគ្រោះថ្នាក់មួយដល់រោងចក្រនិងសេដ្ឋកិច្ចរបស់ប្រទេសនោះ។ សម្ដេចផ្ដាំឲ្យប្រុងប្រយ័ត្នចំពោះសកម្មភាពនេះ ខណៈបញ្ជាដល់ក្រសួងការងារឲ្យតាមដានឲ្យបានហ្មត់ចត់ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក