ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

៥ខែឆ្នាំនេះ ករណីខ្យល់កន្ត្រាក់នៅខេត្តបាត់ដំបងបំផ្លាញផ្ទះជាង២ពាន់ខ្នង និងសម្លាប់មនុស្ស៦នាក់

បាត់ដំបង៖ រយៈពេល៥ខែ ឆ្នាំ២០២៣នេះ ករណីខ្យល់កន្ត្រាក់បានកើតឡើងនៅក្នុងខេត្តបាត់ដំបង បំផ្លាញផ្ទះពលរដ្ឋជាង២ពាន់ខ្នង សម្លាប់មនុស្ស ៦នាក់ និង១១នាក់រងរបួស ហើយសម្លាប់គោជាច្រើនក្បាលផងដែរ។

តាមរបាយការណ៍ពីមន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដោយសារឥទ្ធិពលអាកាសធាតុប្រែប្រួលជាបន្តបន្ទាប់ពិសេសចាប់ពីដើមខែមករា ដល់ចុងខែឧសភា ឆ្នាំ២០២៣កន្លងមកនេះ គ្រោះធម្មជាតិខ្យល់កន្ត្រាក់ និងរន្ទះបាញ់បានបោកបក់យ៉ាងខ្លាំងរហូតបានបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋធ្ងន់ និងស្រាលសរុបចំនួន ២ ២០៨ខ្នង ស្មើប្រជាពលរដ្ឋរាយប្រមាណ ៩ ៣៩៤នាក់។

ជាមួយគ្នានេះគ្រោះធម្មជាតិនេះក៏បានបង្កជារន្ទះបាញ់សម្លាប់ជីវិតមនុស្សអស់ចំនួន ៦នាក់ របួស ១១នាក់ និងបណ្តាលឲ្យងាប់សត្វគោជាច្រើនក្បាល រួមនឹងទ្រព្យសម្បត្តិមួយចំនួនធំទៀត។

មន្ត្រីសាខាបានបញ្ជាក់ថា ខ្យល់កន្រ្តាក់ និងគ្រោះថ្នាក់ដោយរន្ទះកន្លងមកបានកើតមានក្នុងភូមិសាស្ត្រឃុំសង្កាត់ចំនួន ៩៦ ស្មើ ៤១១ភូមិ ទូទាំងក្រុង ស្រុកចំនួន១៤ របស់ខេត្តបាត់ដំបង។

ក្រោយមានករណីគ្រោះធម្មជាតិនេះ មន្ត្រីក្រុមការងារកាកបាទក្រហមសាខាខេត្តបាត់ដំបងបានចុះផ្តល់នូវអំណោយមនុស្សធម៌បឋមយ៉ាងទាន់ពេលវេលាសម្រាប់ជនរងគ្រោះដើម្បីជួយសម្រាលការខ្វះខាតចំពោះមុខផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក