ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សកម្មជនគណបក្សភ្លេីងទៀន និងគណបក្សផ្សេងៗក្នុងក្រុងសិរីសោភ័ណ ជាង៧០០នាក់ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា

បន្ទាយមានជ័យ ៖ សកម្មជនមកពីគណបក្សភ្លើងទៀនបានស្ម័គ្រចិត្ត ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីចាញ់បោកការឃោសនា ញុះញង់ លាបពណ៌លេីការដឹកនាំរបស់រាជរដ្ឋភិបាលកម្ពុជា ខុសពីការពិត ក្រោយរួមរស់ជាមួយគណបក្សភ្លេីងទៀត។ ដោយមេីលឃេីញពីការដឹកនាំដោយភាពឈ្លាសវៃ ប៉ិនប្រសបរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សកម្មជនមកគណបក្សភ្លេីងទៀន រួមនឹងសកម្មជនមកពីគណបក្សផ្សេងៗ ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

នៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ លោក អ៊ុ រាត្រី ប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជេីញប្រកាសទទួលស្គាល បញ្ចូលសមាជិកថ្មី ដែលចូលរួមជីវភាពនយោបាយ គណបក្សប្រជាជនកម្ពុជា ក្រុងសិរីសោភ័ណ ទាំង៧សង្កាត់ ចំនួនជាង៧៣៤នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ។

នាឱកាសនោះលោក អ៊ុ រាត្រី ក៏បានលេីកឡេីងពីគុណតម្លៃនៃសន្តិភាព ស្ថិរភាពនយោបាយ និងរាល់សមិទ្ធផលនៃសង្គមជាតិ ដែលប្រជាជនកម្ពុជាសម្រេចបានក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងដំណើរតស៊ូយ៉ាងប្តូរផ្តាច់ និងលំបាកជាទីបំផុត ដើម្បីការរស់ឡើងវិញ និងការគង់វង្សស្ថិតស្ថេរ រីកចម្រើនរបស់ជាតិរយៈពេល ៤៤ឆ្នាំមកនេះ មាន គុណតម្លៃដ៏ឧត្ដុង្គឧត្តមវិសេសវិសាលបំផុតទាំងផ្នែកសម្ភារៈ និងស្មារតីសម្រាប់ប្រជាជាតិខ្មែរទាំងមូល។

លោកបានលេីកឡេីងបន្តថា៖ «នៅក្នុងបរិបទរបស់កម្ពុជា សន្តិភាពគឺជាមូលដ្ឋាន គ្រឹះសម្រាប់ការអភិវឌ្ឍដោយចីរភាព និងអត្ថិភាពនៃលទ្ធិប្រជាធិបតេយ្យ បើគ្មានសន្តិភាព នឹងពុំមានការអភិវឌ្ឍឡើយ ហើយក៏ពុំមានលទ្ធិប្រជាធិបតេយ្យ ពិតប្រាកដដែរ»៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក