ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត។

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងក្នុងពិធីចុះហត្ថលេខា កិច្ចព្រមព្រៀងក្របខ័ណ្ឌលើគម្រោងផ្លូវល្បឿនលឿនទី៣ ថាក្រោយចុះហត្ថលេខានេះ ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិននឹងសិក្សាលើគម្រោងនេះរយៈពេល៦ខែ និងផ្តល់លទ្ធភាពនៃការសិក្សាគម្រោងនេះទៅឱ្យអន្តរក្រសួងត្រួតពិនិត្យ ដើម្បីឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូរវាងរដ្ឋ និងឯកជន។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣នេះ គ្រោងចំណាយថវិកាប្រមាណ ២ ៥០០លានដុល្លារ ដោយផ្លូវមួយគីឡូម៉ែត្រគ្រោងចំណាយថវិកា ១០លានដុល្លារ ហើយសង្ឃឹមថានឹងអាចបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៤ ដោយសាងសង់ ២ដំណាក់កាល ដំណាក់កាលទី១ ពីភ្នំពេញទៅសៀមរាប និងដំណាក់កាលទី២ ពីសៀមរាបទៅប៉ោយប៉ែត។

បើតាមលោក ស៊ុន ចាន់ថុល ប្រវែងផ្លូវល្បឿនលឿនភ្នំពេញទៅខេត្តសៀមរាបសរុបចំនួន ២៥០គីឡូម៉ែត្រ និងប្រវែងផ្លូវល្បឿនលឿនពីសៀមរាប ទៅប៉ោយប៉ែតមានចំនួន ១៥០គីឡូម៉ែត្រ សរុបពីភ្នំពេញទៅសៀមរាប និងទៅប៉ោយប៉ែតមានចំនួន ៤០០គីឡូម៉ែត្រ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អះអាងថា នៅថ្ងៃអនាគត រាជរដ្ឋាភិបាលនឹងមានគម្រោងសាងសង់ផ្លូវល្បឿនលឿនជាច្រើនបន្ថែមទៀត។ លោកនិយាយថា៖ «បើមាន៣ (ផ្លូវល្បឿនលឿន) គឺមាន៤ហើយ ទី៤អាចពីភ្នំពេញ ទៅក្រចេះ ក្រចេះពីស្នួលទៅមណ្ឌលគិរីពីសែនមនោរម្យទៅកោះញែក ចេញពីកោះញែកទៅបានលុង ពីបានលុងត្រឡប់មកស្ទឹងត្រែង មកអូរពងមាន់ ទៅព្រះវិហារ ចេញពីព្រះវិហារតមកសៀមរាប ហើយត្រឡប់មកភ្នំពេញវិញ។ យើងជុំទូទាំងប្រទេសរបស់យើងតែម្តង»។

ដើម្បីទាក់ទាញអ្នកវិនិយោគធ្វើឱ្យមានការរីកចម្រើនទៅថ្ងៃខាងមុខជាបន្តទៀត ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវពលរដ្ឋត្រូវរួមគ្នាជាមួយរាជរដ្ឋាភិបាលការពារសុខសន្តិភាព បើប្រទេសមានសុខសន្តិភាពនោះនឹងមានឱកាសសាងសង់ផ្លូវ ស្ពាន ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗបន្ថែមទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក