ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អូស្ត្រាលីសហការជាមួយកម្ពុជា ដើម្បីលើកកម្ពស់ផលិតកម្ម និងស្តង់ដារសុវត្ថិភាពចំណីអាហារ

ភ្នំពេញ៖ អូស្ត្រាលីកំពុងធ្វើការជាមួយកម្ពុជា ដើម្បីលើកកម្ពស់ផលិតកម្ម និងស្តង់ដារសុវត្ថិភាពចំណីអាហារ តាមរយៈការស្រាវជ្រាវ និងអភិវឌ្ឍផលិតផលចំណីអាហារនានា និងការបង្កើតក្របខ័ណ្ឌច្បាប់នានាពាក់ព័ន្ធនឹងចំណីអាហារ។

ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាឱ្យដឹងថា រហូតមកដល់ពេលនេះ ភាគីទាំងពីរបានបង្កើតគោលការណ៍ណែនាំសម្រាប់ការបញ្ចូលស្លាកសញ្ញា និងគំរូសម្គាល់លើកញ្ចប់ថ្នាំកសិកម្ម (ថ្នាំសម្លាប់សត្វល្អិត និងសារធាតុចិញ្ចឹម) ដើម្បីផលិតអាហារដែលមានសុវត្ថិភាពសម្រាប់ទទួលទាន និងបានជួយរៀបចំប្រព័ន្ធ QR code សម្រាប់កសិករក្នុងការទទួលបានព័ត៌មានអំពីរបៀបប្រើប្រាស់ធាតុចូលកសិកម្ម ផ្ទៀងផ្ទាត់គុណភាពផលិតផលទាំងនោះ និងជៀសវាងការក្លែងបន្លំដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកពាក់ព័ន្ធនានា។

តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) កំពុងធ្វើការលើបទប្បញ្ញត្តិនានាក្រោមច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតភាមអនាម័យ ជាពិសេសស្តង់ដារជាតិស្តីពីកម្រិតសំណល់ជាតិពុលអតិបរមា។ កម្មវិធីនេះ មានគោលបំណងជួយប្រទេសកម្ពុជាអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព បរិយាបន្ន និងភាពធន់ ដែលសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម និងភាពធន់នឹងអាកាសធាតុត្រូវបានដាក់ចូលទៅគ្រប់សកម្មភាព។

គួរឱ្យដឹងដែរថា ថ្ងៃនេះ គឺជាទិវាសុវត្ថិភាពចំណីអាហារពិភពលោក ដែលទិវានេះ ក្រើនរំលឹកយើងថា ស្តង់ដារចំណីអាហារល្អ ជួយសង្គ្រោះជីវិតមនុស្ស គាំទ្រសន្តិសុខស្បៀង និងសុខភាពមនុស្សឱ្យកាន់តែប្រសើរ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក