ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កញ្ញា សូ សាន បានកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងតាមរយៈកិច្ចការមនុស្សធម៌

ភ្នំពេញ៖ កញ្ញា សូ សាន បានកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងតាមរយៈកិច្ចការមនុស្សធម៌ ពោលជារឿយៗកញ្ញា សូ សាន តែងតែចែករំលែកនូវធនធាន និងជាសំភារៈប្រើប្រាស់ដល់អ្នកខ្វះខាត ចាស់ជរា និងក្មេងកំព្រាជាបន្តបន្ទាប់។

ជាក់ស្ដែងថ្មីៗនេះកញ្ញា សូ សាន បានបរិច្ចាគថិវកាជាង ៥ពាន់ដុល្លារធ្វើស្ពានជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋក្នុងតំបន់នោះ ហើយជួយ ១ ៨០០$ សម្រាប់សាលា១០មករា បឹងកន្ទួត ដែលជាតម្រូវការចាំបាច់ក្នុងសាលា ពិសេសសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រមទាំងប្រជាពលរដ្ឋនៅភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិសាត់ ដែលបង្កឡើងដោយគ្រោះធម្មជាតិ ដោយថវិកា ៦៥,០០០ដុល្លាររបស់កញ្ញា សូ សាន ដែលមានគណនីហ្វេសប៊ុកឈ្មោះ So San នោះគឺមួយចំនួនធំសម្រាប់សាងស្ពាន និងមួយចំនួនទៀតសម្រាប់លោកគ្រូអ្នកគ្រូសាលា១០មករា បឹងកន្ទួត ទិញតុសម្រាប់សិស្សអង្គុយ ។

ក្រៅពីទឹកចិត្តសណ្ដោសប្រណី ស្រីស្រស់ល្អឆើតរូបនេះក៏តែងតែមានវត្តមាន និងការងារជាច្រើនជាមួយថ្នាក់ដឹកនាំធំៗ ។ ជាក់ស្ដែងថ្មីៗនេះម្ចាសក្រុមហ៊ុន SoSan Global Co.,Ltd កញ្ញា សូ សាន ទើបតែបានចូលជួបសម្ដែងការគួរសមឯកឧត្ដម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងថ្ងៃខួបកំណើតរបស់ឯកឧត្ដម ហើយជាមួយគ្នានោះកញ្ញា សូ សាន ក៏បានយកផលិតផលបណ្ដូលផ្កា Saffron ជូនចំពោះ ឯកឧត្ដម ខៀវ កាញារិទ្ធ ផងដែរ ។

សូមបញ្ជាក់ថា ក្រៅពីជាសប្បុរសជន កញ្ញា សូ សាន ក៏ជាអ្នកថតរូបដ៏មានស្នាដៃម្នាក់ក្នុងការថតរូបអោយថ្នាក់ដឹកនាំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក