ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ករណីបុករះបន្តកន្ទុយគ្នានៅផ្លូវជាតិលេខ៤ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងរបួស ២នាក់

កំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តចំនួន ៩គ្រឿងបុករះបន្តកន្ទុយគ្នានៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១០៣-១០៤ នៅចំណុចក្បែរចំណោទយាយម៉ៅពេជ្រនិល នារសៀលថ្ងៃទី០៦ ខែមិថុនា បណ្តាលឱ្យមនុស្សចំនួន ១នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ និងបុរស ២នាក់រងរបួសធ្ងន់ធ្ងរ ហើយខូចខាតរថយន្តចំនួន ៩គ្រឿង ក្នុងនោះមានរថយន្ត៣គ្រឿងខូចខាតធ្ងន់ធ្ងរ ហើយរថយន្តផ្សេងទៀតដែលរងគ្រោះតិចតួច ត្រូវបានម្ចាស់យកទៅជួសជុលដោយខ្លួនឯង។

សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ មានរថយន្ដមួយគ្រឿង ម៉ាក FREIGHT LINCER ពណ៌ស ពាក់ស្លាកលេភ្នំពេញ 3D-0827 សណ្តោងរ៉ឺម៉ក់ ពាក់ស្លាកលេខភ្នំពេញ 4A-5446 បានបើកមកបុករះរថយន្ដជាច្រើនគ្រឿងដែលឈប់ចតរង់ចាំការសម្រួលចរាចរណ៍ក្នុងខណៈពេលក្រុមការងារជួសជុលស្ថាបនាផ្លូវជាតិលេខ៤ កំពុងតែបញ្ជាចរាចរណ៍ជូនអ្នកដំណើរតាមផ្លូវជាតិលេខ៤ បានទៅមកម្ដងម្ខាង។

កម្លាំងនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានយកវត្ថុតាងមធ្យោបាយបង្កមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចំណាត់ការកសាងសំណុំរឿងតាមនីតិវិធី។ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ឱ្យក្រុមសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ខណៈជនរងគ្រោះ២នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក