ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ហាយវ៉េអាស៊ានចាប់ផ្ដើមចេញជាការពិតហើយ

កណ្ដាល៖ ក្ដីស្រមៃហាយវេរអាស៊ានចាប់ផ្ដើមចេញជាផ្លូវការបន្តិចម្ដងៗហើយ បន្ទាប់ពីការកសាងផ្លូវល្បឿនលឿនភ្នំពេញបាវិត។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងពិធីបើកការដ្ឋានផ្លូវល្បឿនលឿនភ្នំពេញបាវិតប្រឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះថាកាលពីមុនកម្ពុជាមានក្ដីស្រមៃមួយក្នុងការតភ្ជាប់ផ្លូវល្បឿនលឿនពីថៃទៅកាន់ប្រទេសវៀតណាម ក៏ប៉ុន្តែនៅពេលនោះគឺពុំមានថវិកាគ្រប់គ្រាន់ដើម្បីឲ្យសម្រេចនូវគោលដៅនេះទេ។

សម្រាប់តេជោ បានបន្ថែមថានៅពេលនេះក្ដីស្រមៃនេះចាប់ផ្ដើមចេញជាបន្តិចម្ដងៗហើយ ខណៈដែលកម្ពុជាបានកសាងផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត ហើយប្រទេសវៀតណាមបានសន្យាក្នុងការតភ្ជាប់ផ្លូវល្បឿននេះទៅក្នុងប្រទេសរបស់ខ្លួនផងដែរ។

បច្ចុប្បន្នកម្ពុជាកំពុងតែសិក្សាទៅលើការរៀបចំផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបមួយទៀតដែលជាផ្លូវល្បឿនលឿនទី៣ នៅក្នុងប្រទេស។

នារសៀលថ្ងៃនេះក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាបផងដែរ៕ 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក