ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ព្រាប កុល ជួបជាមួយអ្នកវិនិយោគចិនជាភ្ញៀវដំបូងបន្ទាប់ពីលោកចាប់ផ្ដើមការងារជាមួយរដ្ឋាភិបាល

ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលភារ:កិច្ចជួយលើផ្នែកវិនិយោគបរទេស ទំនាក់ទំនងអន្តរជាតិ និងកំណែទម្រង់អភិបាលកិច្ចលោក ព្រាប កុល បានចាប់ផ្ដើមផ្កាជួបប្រជុំជាលើកដំបូងរបស់លោកជាមួយនឹងអ្នកវិនិយោគទុនបរទេសគឺមកពីប្រទេសចិន។

នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ព្រាប កុល បានទទួលជួបជាមួយនឹងប្រតិភូសហគ្រាសចិន ដែលមានសមាសភាពអ្នកគ្រប់គ្រង និងសមាជិក តំណាងដោយ លោក ដាយ យូមីង (Dai Youming) នៃក្រុមហ៊ុន ផោវ័រឆាយណាអ៊ីនធ័រណេស្សិនណលគ្រុប (Power China International Group) ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំងនៃសាធាររដ្ឋប្រជាមានិតចិន។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីដែលធ្លាប់ជាប្រធានអង្គការធំមួយនៅកម្ពុជា បានផ្តល់ការណែនាំអំពីចក្ខុវិស័យនៃរាជរដ្ឋាភិបាលកម្ពុជា ច្បាប់ នីតិវិធី និងស្ថាប័នពាក់ព័ន្ធ ដែលសហគ្រាស ឬក្រុមហ៊ុនបរទេសត្រូវបំពេញ និងអនុវត្តន៍ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗ ដែលសហគ្រាស និងក្រុមហ៊ុនបរទេសទទួលបានពីការវិនិយោគនៅកម្ពុជា ជាពិសេសកត្តាអំណោយផល និងបរិយាកាសល្អសម្រាប់ការធ្វើពាណិជ្ចកម្ម ដោយសាកម្ពុជាធានាបាននូវស្ថេរភាពនយោបាយ មានហេត្ថារចនាសម្ពន័្ធសមរម្យ និងមានគុណសម្បត្តិសម្រាប់ការប្រកួតប្រជែង។ល។

គណ:ប្រតិភូសហគ្រាសចិនបានថ្លែងអំណរគុណដល់លោក ព្រាប កុល សម្រាប់ការជួបពិភាក្សានៅថ្ងៃនេះ ហើយសង្ឃឹមថាលោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបន្តជួយគាំទ្រ និងសហការណ៍ជាមួយក្រុមហ៊ុន ដើម្បីធ្វើការសិក្សាពីឱកាសវិនិយោគនៅកម្ពុជារហូតដល់ក្រុមហ៊ុនអាចបោះទុនវិនិយោគដ៏ធំនៅពេលខាងមុខ ដើម្បីចូលរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចនៅកម្ពុជានាពេលអនាគត។

លោក ព្រាប កុល ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបន្ទាប់ពីមានការក្រាបបង្គំថ្វាយស្នើសុំពីនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។ មុនលោកត្រូវបាននាយករដ្ឋមន្ត្រីបង្គំថ្វាយស្នើសុំព្រះមហាក្សត្រ លោកបានចំណាយពេល ៤ម៉ោងដើម្បីពិភាក្សាជាមួយសម្ដេចតេជោ ហ៊ុន សែន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក