ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រយៈពេល ៥ខែដើមឆ្នាំ២០២៣ ចំណូលពីការលក់សំបុត្រទស្សនាអង្គរកើនបានជាង ៨០០ភាគរយ

សៀមរាប៖ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលពីការលក់សំបុត្រចូលទស្សនាអង្គរបានជាង ១៦លានដុល្លារកើនឡើងជាង ៨០០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

របាយការណ៍គ្រឹះស្ថានអង្គរបានឱ្យដឹងថា រយៈពេល ៥ខែ ឆ្នាំ២០២៣ ចំណូលដែលកម្ពុជាទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរពីភ្ញៀវទេសចរជាង ៣៤៤ ៧៥៧នាក់ មានចំនួន ១៦ ០៦៥ ៨២៩ដុល្លារ កើនឡើង ៧៦៥,៤២% ភាគរយធៀប បើនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

របាយការណ៍ដដែលបានឱ្យដឹងថា ក្នុងខែឧសភា ឆ្នាំ២០២៣ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួនបាន ២ ០៣៤ ៦២៣ដុល្លារដុល្លារអាមេរិក ពីការលក់បណ្ណដល់ភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន ៤៥ ៧៥៩នាក់។

គួរឱ្យដឹងដែរថា រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានក្តីរំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណពី ២៥ម៉ឺននាក់ ទៅ ៥០ម៉ឺននាក់ ក្នុងពេលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក