ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

វីរុសបំលែង Delta វាយលុកចូលទីក្រុងភ្នំពេញ

ភ្នំពេញ: ថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១ វីរុសបំលែង Delta ដ៏សាហាវដែលមានប្រភពមកពីវីរុសកូរ៉ូណា ត្រូវបានរកឃើញថ្មីនៅទីក្រុងភ្នំពេញ។ ជនដែលត្រូវបានរកឃើញថាមានវីរុសបំលែង Delta នេះភេទស្រី រស់នៅសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។ យើងពុំទាន់ដឹងថាគាត់ឆ្លងវីរុសបំលែង Delta នេះពីថ្ងៃណានៅឡើ់យទេ។ ព័ត៌មានដែលយើងទទួលបានគឺ គាត់បានទៅលេងស្រុកកំណើតរបស់គាត់ នៅភូមិព្រែកក្មេង ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល តាំងពីសប្ដាហ៍មុន។ បច្ចុប្បន្ន ក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកឆ្លងវីរុសបំលែង Delta កំពុងត្រូវទទួលការតាមដានជាបន្ទាន់។

នៅយប់ថ្ងៃអាទិត្យនេះ ក្រសួងសុខាភិបាលបានប្រកាសករណីវីរុសបំលែង Delta ចំនួន ៥ករណីទៀត ដែលក្នុងនោះមានម្នាក់ជាជនជាតិម៉ាឡេស៊ី និងករណីផ្សេងទៀតជាពលករចំណាកស្រុកមកពីប្រទេសថៃ ដែលកំពុងទទួលការព្យាបាលនៅមណ្ឌលសុខភាពសែនសុខ។ ករណីផ្សេងពីនោះ គឺជាបុគ្គលិកថែទាំសុខភាព ព្រមទាំងបុគ្គលិកអនាម័យ នៅមន្ទីរពេទ្យកាល់ម៉ែត ផ្នែករោគស្រ្តី។ ករណីទាំងនេះស្ថិតក្នុងចំណោមករណីថ្មីចំនួន ១០៩ ករណី ដែលត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជា។ ករណីទាំងនេះគឺជាករណីបន្ថែមលើករណីវីរុសបំលែង Delta ចំនួន ១១៤ ដែលបានរកឃើញនៅក្នុងប្រទេស គិតត្រឹមថ្ងៃទី២៧ ខែកក្កដា។ បច្ចុប្បន្ន រាជធានីភ្នំពេញ គឺជាទីតាំងទី៥ នៅក្នុងប្រទេស ដែលមានករណីវីរុសបំលែង Delta បន្ទាប់ពីខេត្តឧត្តរមានជ័យ ព្រះវិហារ សៀមរាប និងខេត្តកំពង់ធំ។

ករណីវីរុសបំលែង Delta ត្រូវបានគេរកឃើញ ខណៈពេលដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាសភ្លាមៗពីការចាក់ថ្នាំបង្ការ សម្រាប់អ្នកដែលត្រូវបានទទួលចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់។ បន្ថែមពីនោះដែរ បុគ្គលិកជួរមុខ មន្រ្តីរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយនានា ក៏នឹងត្រូវទទួលការចាក់វ៉ាក់សាំង AstraZeneca ដូសទី៣។ វ៉ាក់សាំងចំនួន ៣៣២ ពាន់ដូស ដែលបានមកពីប្រទេសជប៉ុននាពេលថ្មីៗនេះ កំពុងត្រូវបានដាក់ឱ្យប្រើប្រាស់។ ប្រទេសអង់គ្លេស នឹងបញ្ជូនវ៉ាក់សាំងចំនួន ៤១៥.០០០ដូស មកកាន់កម្ពុជានៅថ្ងៃពុធនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំមន្រ្តីគ្រប់ជាន់ថ្នាក់ ឱ្យរក្សាសុវត្ថិភាពបន្ថែមទៀតជាបន្ទាន់។

រយៈពេលត្រឹមមួយយប់ ចំនួនវ៉ាក់សាំង Johnson & Johnson ៦០៩.៦០០ ដូស បានដឹកមកដល់កម្ពុជា ពីសហរដ្ឋអាមេរិក ដែលបានមកពី COVAX ។ វ៉ាក់សាំងទាំងនោះគឺត្រូវចាក់ជូនដល់បុគ្គលិកថែទាំសុខភាពជួរមុខនៅតាមព្រំដែន ក៏ដូចជាសហគមន៍ជនជាតិភាគតិចនៅខេត្តមណ្ឌលគីរី ខេត្តក្រចេះ និងខេត្តរតនៈគិរី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក