ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឈុត សិរីវ៉ាន់ថង ចេញបកស្រាយក្រោយមហាជនរិះគន់

ភ្នំពេញ៖ រាហ៊ូមាស ឈុត សេរីវ៉ាន់ថង ចេញបកស្រាយក្រោយមហាជនរិះគន់ ចំពោះជ័យជំនះខ្លួន ដែលបានយកឈ្នះលើ អេលីត សាន់ ក្នុងសង្វៀនមរតកគុនខ្មែរ NNP កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។

ឈុត សេរីវ៉ាន់ថង បានបង្ហោះសារមកស្រាយលើបណ្តាញសង្គមផ្ទាល់ខ្លួន ក្រោយមហាជនជាច្រើនបានរិះគន់ មិនពេញចិត្តនឹងលទ្ធផលដោយថាម្ចាស់ខ្សែក្រវ៉ាត់រូបនេះវាយរត់ពេញសង្វៀន ខណៈអេលីត សាន់ និងគ្រូបង្វឹកបានទទួលស្គាល់លទ្ធផលបរាជ័យលើកនេះ។

ក្នុងសាររបស់ ឈុត សេរីវ៉ាន់ថង បានឱ្យដឹងថា អ្នកគាំទ្រមួយចំនួនមិនពេញចិត្តដែលលោកវាយហើយគេចមិចឲ្យដៃគូរវៃតបកវិញបាន ដោយសារមហាជននៅមិនទាន់យល់អ្វីដែលហៅថាបច្ចេកទេក្នុងការយកឈ្នះគូរប្រកួតដោយមិនប្រើកម្លាំងខ្លាំងហើយវៃចេញម្នាក់ឯងបានច្រើន។

លោកថា៖ «សង្រ្គាមនៅលើសង្វៀននិងសង្រ្គាមនៅក្នុងសមរភូមិគឺដូចគ្នា វៃទល់មុខមិនបែកយើងអាចវៃតាមច្រកជំហៀងឬច្រកក្រោយ ផ្លាស់ប្ដូរយុទ្ធសាស្រ្តតែមិនផ្លាស់ប្ដូរគោលដៅ យប់មិញមិនសូវល្អមើលដោយសារខ្ញុំវៃហើយគេចមិចឲ្យដៃគូរវៃតបកវិញបានបងប្អូនមួយចំនួនគាត់នៅមិនទាន់យល់អ្វីដែហៅថាបច្ចេកទេក្នុងការយកឈ្នះគូរប្រកួតដោយមិនប្រើកម្លាំងខ្លាំងហើយវៃចេញម្នាក់ឯងបានច្រើន បច្ចប្បន្នក្បាច់ដែលខ្ញុំប្រកួតយប់មិញគេហៅថាបច្ចេកទេវៃបែបសប្បាយៗ យើងថយមួយជំហានវៃ គេចមួយជំហានវៃ ហើយនិងបុកមួយជំហានវៃ កីឡាភាគតិចណាស់ដែលធ្វើបាន»។

ជាមួយគ្នានេះ អ្នកប្រដាល់ អេលីត សាន់ ក៏បានតបក្នុងសាររបស់ ឈុត សេរីវ៉ាន់ថង ដោយថាជ័យជំនះនេះគឺត្រឹមត្រូវ ដោយនេះជាយុទ្ធសាស្រ្តរបស់កីឡាដែរអាចយកឈ្នះគូរប្រកួតបាន និងបានបង្ហោះសារដែលថា៖ «សួស្ដីបងប្អូនទាំងអស់គ្នាសម្រាប់ខ្ញុំចាញ់គាត់អស់ចិត្តហើយអរគុណពុកម៉ែអ៊ំពូមីងបារម្មណ៍»។

ចំពោះគ្រូបង្វឹករបស់ អេលីត សាន់ លោកគ្រូ ស៊ន អេលីត បានទទួលស្គាល់លទ្ធផលរបស់សិស្សខ្លួនដែលនរាជ័យដណ្តើមខ្សែក្រវាត់លើកនេះ ដោយថា៖ «សំរាប់ខ្ញុំពិតជាទទួលស្គាល់លទ្ធផងមួយនេះថាសិស្សរបស់ខ្ញុំ អេលីត សាន់ ពិតជាចាញ់ វ៉ាន់ថង មែនសូមបងប្អូនកុំបង្ហោះអ្វីមិនសមរម្យអី សូមអរគុណ»។

គួរឱ្យដឹងដែរថា រាហ៊ូមាស ឈុត សេរីវ៉ាន់ថង ទទួលបានខ្សែក្រវាត់មួយគ្រឿង និង ប្រាក់រង្វាន់ ៤០លានរៀល រួមទាំងខ្សែកមាសសុទ្ធ ២តម្លឹង រីឯកីឡាករ អេលីត សាន់ ទទួលបានពានជើងឯករង និងប្រាក់រង្វាន់ ២០លានរៀល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក