ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បណ្ណចូលទស្សនាពិធីបើកកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងប្រើប្រាស់ឡើងវិញក្នុងពិធីបិទដូចគ្នា

ភ្នំពេញ៖ សេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំពោះបណ្ណចូលទស្សនា និងបណ្ណរថយន្ត ត្រូវប្រើប្រាស់ឡើងវិញនូវបណ្ណដែលគណៈកម្មាធិការជាតិបានផ្ដល់ជូនក្នុងពេល ពិធីបើកជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ កន្លងមក។

គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បញ្ជាក់ថា ត្រូវមកដល់ពហុកីឡដ្ឋានជាតិមរតកតេជោនៅវេលាម៉ោង១៦:០០នាទីរសៀល ដោយរក្សាទីតាំង កន្លែងអង្គុយដូចដែលមានកំណត់ក្នុងបណ្ណទស្សនារួចហើយ។

គួរឱ្យដឹងដែរថា ពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅវិមានកីឡដ្ឋាន ពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ក៏អំពាវនាវដល់សាធារណជនជាតិ-អន្តរជាតិ មកចូលរួមទស្សនាពិធីបិទជាផ្លូវការព្រឹត្តិការណ៍ កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ តាមកាលបរិច្ឆេទ និងទីកន្លែងខាងលើឱ្យបានច្រើនកុះករផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក