ភ្នំពេញ៖ កីឡាការិនី យិន សូត បានឈ្នះមេដាយមាសលើប្រភេទកីឡាអត្តពលកម្ម នៃវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ T11 នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។
ជាមួយគ្នានេះនៅព្រឹកថ្ងៃនេះក៏មានកីឡាការិនីម្នាក់ទៀត គឺ ងួន រតនា ក៏ទទួលបានមេដាយមាសក្នុងប្រភេទកីឡាអត្តពលកម្ម វិញ្ញាសារត់ចម្ងាយ ១ ៥០០ម៉ែត្រ T46 ផងដែរ។ កីឡាការិនី ងួន រតនា កាលប្រកួតលើវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ បានទទួលមេដាយប្រាក់។
កីឡាការិនី យិន សូត កាលប្រកួតនៅថ្ងៃទី០៥ ខែមិថុនា ក៏ទទួលបានមេដាយសំរឹទ្ធលើវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ T11៕