ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីមិនយោគយល់ចំពោះអ្នកមានអំណាចណាដែលពាក់ព័ន្ធករណីកាប់ទន្ទ្រានដីរដ្ឋខុសច្បាប់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ កត់សម្គាល់ថាខណៈជិតបោះឆ្នោតម្តងៗ គឺតែងតែមានជនឆ្លៀតឱកាសកាប់ទន្រ្ទានដីរដ្ឋខុសច្បាប់។ សម្តេចតេជោក៏បានដឹងថា មន្ត្រីមួយចំនួនគឺនៅពីក្រោយខ្នងករណីនេះ។

សម្តេចតេជោបានមានប្រសាសន៍ថា អ្នកមានអំណាច និងអ្នកមានលុយមួយចំនួនក៏បានប្រព្រឹត្តិករណីកាប់ទន្ទ្រានដីរដ្ឋ។

សម្តេចថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាស្ថិតក្នុងខណ្ឌជ្រោយចង្វានាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ថា៖ «អ្នកមានអំណាចរបស់យើងមួយចំនួន ក៏ទៅធ្វើរឿងហ្នឹងដែរ អ្នកមានលុយមួយចំនួន ទៅជួលមនុស្ស (ពលរដ្ឋ) ទៅកាប់ដែរ រួចហើយឱ្យលុយទៅ ថ្ងៃក្រោយយកឈ្មោះប្រជាជនទៅពាំង រដ្ឋធ្វើសម្បទានឱ្យ ដីហ្នឹងមិនមែនបានទៅប្រជាជនឯណា គឺបានទៅអ្នកមានលុយ»។

សម្តេចតេជោបានបញ្ជាឱ្យក្រសួងពាក់ព័ន្ធ អាជ្ញាធររាជធានីខេត្ត ទប់ស្កាត់ និងចាត់វិធានការលើករណីនេះឱ្យបានតឹងរ៉ឹង ហើយសម្តេចគូសបញ្ជាក់ថា ទោះមន្ត្រី ឬអ្នកមានអំណាចធំយ៉ាងណាក៏ដោយក៏សម្តេចមិនយោគយល់នោះទេ គឺនឹងធ្វើទៅតាមច្បាប់ដូចគ្នា។

សម្តេចថ្លែងថា៖ «មន្ត្រីមួយចំនួនពាក់ព័ន្ធរឿងនេះ សូមកុំបន្ទោស ហ៊ុន សែន យើងមិនអាចទុកឱ្យនៅក្របខណ្ឌរដ្ឋ ឬក្របខណ្ឌយោធា នគរបាល […] រៀបទាំងមន្ត្រីតុលាការ ខ្ញុំអត់បានតុលាការ ខ្ញុំចាប់មន្ត្រីខូចតើ»។

សម្តេចតេជោ បានអះអាងថា ទោះបីអ្នកក្រ និងអ្នកមានក៏ដោយឱ្យតែបានប្រព្រឹត្តិបទល្មើសកាប់ទន្រ្ទានដីរដ្ឋខុសច្បាប់ គឺត្រូវអនុវត្តមានវិធានការច្បាប់។ សម្តេចថ្លែងថា៖ «អ្នកណាក៏ដោយ ទោះបីក្រ មានក៏ដោយ នេះជាដីរបស់រដ្ឋ ព្រៃឈើរបស់ជាតិ មិនអាចធ្វើរពៀសៗបានទេ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក