ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ៖ កុំថារដ្ឋាភិបាលដៃក្ដៅ យើងត្រូវការពារសណ្ដាប់ធ្នាប់សាធារណៈសន្តិសុខរបស់រដ្ឋ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅកាន់អ្នកសិទ្ធិមនុស្សនិងប្រជាធិបតេយ្យថាឲ្យមើលព្រៃទាំងមូលជាជាងមើលទៅដើមឈើមួយដើម ខណៈចាប់ពីពេលនេះទៅរដ្ឋាភិបាលនិងចាត់វិធានការក្ដៅលើអ្នកដែលទន្ទ្រានដីព្រៃរដ្ឋក្នុងអំឡុងពេលដែលមានការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រនិងសម្ពោធអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាព្រឹកថ្ងៃទី៦ ខែមិថុនានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ជាទូទៅឲ្យតែជិតដល់ពេលបោះឆ្នោតថ្នាក់ជាតិនឹងឃើញមានសកម្មភាពទន្ទ្រានដីព្រៃរដ្ឋពីសំណាក់ជនខិលខូច ដែលមានខ្លះក៏មានមន្ត្រីមានអំណាចនៅពីក្រោយខ្នងផងដែរ។ សម្ដេចបញ្ជាក់ថា រដ្ឋាភិបាលមានភារកិច្ចក្នុងការការពារសម្បត្តិរដ្ឋដូច្នេះឆាប់ពីពេលនេះទៅនឹងមានវិធានការក្ដៅទៅលើអ្នកទាំងនោះមិនថាអ្នកមាន ឬក៏អ្នកក្រនោះទេ។

សម្ដេចថា៖ «កុំថារដ្ឋាភិបាលដៃក្ដៅត្រូវការពារសណ្ដាប់ធ្នាប់សាធារណៈសន្តិសុខរបស់រដ្ឋ។ [..] កុំឱ្យតែដល់ចិត្តបោះឆ្នោតរដ្ឋាភិបាលតបហើយលើកនេះអត់ទាន់ទេដាក់តែម្ដង»។

ក្នុងសារសំឡេងពិសេសនៅយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាក្នុងឱកាសនៃកម្ពុជារវល់ក្នុងការរៀបចំការបោះឆ្នោត ជានិច្ចកាលក្រុមជនខិលខូចដែលរំលោភដីព្រៃរដ្ឋបានកើតឡើងជាញឹកញយ។ ដោយសម្ដេចតេជោ បានបញ្ជាទៅដល់ក្រសួងពាក់ព័ន្ធនិងអភិបាលខេត្តដែលមានបញ្ហាទាំងអស់នេះឲ្យចាត់វិធានការជាបន្ទាន់ទៅលើអ្នកដែលរំលោភដីព្រៃរដ្ឋទាំងអស់នោះ។

សម្ដេចថា៖ «យើងមិនអាចលើកលែងឬយោគយល់ ដើម្បីតែសន្លឹកឆ្នោតពីមនុស្សប៉ុន្មាននាក់នេះទេ»។

នាយករដ្ឋមន្ត្រីក៏ប្រកាសដែរថានឹងមិនអត់អោនដល់អ្នកនៅពីក្រោយការកាប់ទន្ទ្រានដីព្រៃរដ្ឋទាំងអស់នេះទេ ទោះបីជាពួកគេមានបុណ្យស័ក្កិធំយ៉ាងណាក៏ដោយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក