ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា នឹងធ្វើជាសហប្រធានកិច្ចប្រជុំភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក លើកទី២

ភ្នំពេញ: ថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន នឹងធ្វើជាសហប្រធានកិច្ចប្រជុំជាដៃគូរវាងមេគង្គ-អាមេរិក លើកទី២ នៅថ្ងៃទី០៣ ខែសីហា ជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក អេនតូនី ប្លីនខេន។ កិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ នឹងមានទទួលការចូលរួមពីរដ្ឋមន្ត្រីការបរទេសឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ព្រមទាំងអគ្គលេខាធិការអាស៊ានផងដែរ។

កិច្ចប្រជុំនេះនឹងពិនិត្យមើលទៅលើវិវឌ្ឍភាពនៃកិច្ចសហប្រតិបត្តិការ ដែលធ្វើឡើងចាប់តាំងពីកិច្ចប្រជុំភាពជាដៃគូមេគង្គ-អាមេរិកលើកទី១ កាលពីខែកញ្ញាកន្លងទៅនេះ។ កិច្ចប្រជុំនេះក៏នឹងកំណត់ទិសដៅឆ្ពោះទៅមុខក្នុងបរិបទនៃជំងឺកូវីដ-១៩ ផងដែរ។

កិច្ចប្រជុំនេះបង្កើតឡើងចំពេលដែលភាពតានតឹងរវាងទីក្រុងភ្នំពេញ និងទីក្រុងវ៉ាស៊ីនតោនធ្លាក់ចុះ។ ចំពេលដែលសហរដ្ឋអាមេរិកផ្ដល់ជូនវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាលើកដំបូងមកកាន់ប្រទេសកម្ពុជា នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល ព្រមទាំងប្រជាជនអាមេរិកសំរាប់អំណោយនេះ។ លោកបានចាត់ទុកសហរដ្ឋអាមេរិកជា “ប្រទេសមិត្តភាព” រួមជាមួយនឹងប្រទេសចិន ជប៉ុន និងអង់គ្លេស ដែលបានសន្យាបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក៏ដូចជាប្រទេសដែលបានផ្តល់ជូនរួចកន្លងមក។

អ្នកការទូតនៃស្ថានទូតអាមេរិកបាននិយាយថា វ៉ាក់សាំងនេះបង្កើតឡើងមិនត្រឹមតែដើម្បីជាការពេញបំណងភាគីនោះទេ ប៉ុន្តែក៏ជាផ្នែកមួយដែលជម្រុញការគាំទ្រឥតឈប់ឈរទោកាន់ប្រជាជនកម្ពុជា។ វ៉ាក់សាំងដូសទីមួយរបស់ Johnson & Johnson ចំនួនជាង ៦សែនដូស បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃច័ន្ទនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក