ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាង ២០០គ្រាប់ដែលសេសសល់ពីសម័យសង្គ្រាម ត្រូវបានដុតបំផ្លាញចោល

មណ្ឌលគិរី៖ កងទ័ពមួកខៀវកម្ពុជា បានកម្ទេចគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាង ២០០គ្រាប់ ព្រមទាំងអំបែងជាង ៦ម៉ឺនដុំ ដែលសេសសល់ពីសម័យសង្គ្រាមនៅក្នុងខេត្តមណ្ឌលគិរី។ គ្រាប់យុទ្ធភ័ណ្ឌទាំងនោះត្រូវបានកម្ទេចចោលនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣។

កងទ័ពមួកខៀវកម្ពុជា បានកម្ទេចគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាង ២០០គ្រាប់ និងអំបែងចំនួន ៥៦,៩៤៩ដុំ ដែលនៅសល់ពីសង្គ្រាម នៅខេត្តមណ្ឌលគិរី។ កងទ័ពមួកខៀវបានកម្ទេចចោលគ្រាប់យុទ្ធភ័ណ្ឌទាំងនោះនៅក្នុងឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ទេសរដ្ឋមន្រ្តី អនុប្រធានទី២ អាជ្ញាធរមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិ លោក សែម សុវណ្ណនី បានបញ្ជាក់ថា រដ្ឋាភិបាលបានផ្តល់ដីក្នុងខេត្តមណ្ឌលគិរីដែលមានសុវត្ថិភាពសរុបជាង ៩លានម៉ែត្រក្រឡា ដោយក្នុងនោះអ្នកជំនាញបានបោសសំអាតដីដោយយកគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានចំនួនជាង ៨លានម៉ែត្រក្រឡា ស្មើនឹង ៨០ភាគរយនៃផ្ទៃដីសរុប ដែលសម្រាប់បែងចែកទៅឱ្យពលរដ្ឋចំនួន ៦១៤គ្រួសារ។

អភិបាលរងខេត្តមណ្ឌលគិរី លោក នួន សារ៉ន បានបញ្ជាក់ថា ខេត្តមណ្ឌលគិរី ជាខេត្តមួយដែលមិនសូវទទួលរងនូវការគំរាមកំហែងពីគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផ្សេងៗឡើយ។ កន្លងមកមានការងផលប៉ះពាល់ពីគ្រាប់បែបចង្កោមតិចតួចប៉ុណ្ណោះ។

គូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ផែនការយុទ្ធសាស្ត្រក្នុងការសម្រេចឱ្យកម្ពុជាជាប្រទេសអស់មីននៅក្នុងឆ្នាំ២០២៥ តាមរយៈការបង្កើតមូលនិធិសម្រាប់បោសសម្អាតមីន និងការចុះអនុវត្តការងារនៅតាមបណ្តារាជធានីខេត្តទាំង២៥៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក