ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលមានភាពចាស់ទុំ និងកម្មវិធីនយោបាយច្បាស់លាស់

ភ្នំពេញ៖ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល លោក ហ៊ុន ម៉ាណែត លើកឡើងថាគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ និងកម្មវិធីនយោបាយច្បាស់លាស់ ហើយថ្នាក់ដឹកនាំទៀតសោតក៏មានចក្ខុវិស័យវែងឆ្ងាយ និងតែងបានប្រកាន់ខ្ជាប់នូវបុព្វហេតុដ៏ត្រឹមត្រូវឥតងាករេ គឺបម្រើជាតិ និងប្រជាជនក្នុងគ្រប់កាលៈទេសៈ។

លោក ហ៊ុន ម៉ាណែត ថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់រាជធានី ខណ្ឌ សង្កាត់ និងភូមិ ទូទាំងរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។

លោកបានឱ្យដឹងថា ការជួបជុំរបស់កងទ័ពជំរំទេវតានាពេលនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសសុខសន្តិភាព សុភមង្គល និងក្នុងដំណើរឆ្ពោះទៅមុខលើមូលដ្ឋាននៃជោគវាសនារួមគ្នាតែមួយ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបឆន្ទៈលះបង់ និងស្មារតីទទួលខុសត្រូវខ្ពស់របស់គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងក្រុមការងារយុវជនគណបក្សរាជធានី នៅក្នុងការបំពេញតួនាទី និងភារកិច្ច ស្របតាមគោលការណ៍ចាត់តាំងអនុវត្តរបស់គណបក្សដែលបានប្រគល់ជូន រហូតសម្រេចបាននូវសមិទ្ធផល និងស្នាដៃការងារជាច្រើនគួរជាទីមោទនៈ រួមមានការងារកែសម្រួលរចនាសម្ព័ន្ធ-អង្គការចាត់តាំង,ការងារពង្រឹងសមាសភាពក្រុមការងារយុវជនគ្រប់ថ្នាក់ និងគ្រប់ផ្នែក, ការចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការងារមហាជន ដោយក្នុងនេះមានការចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមខ្នងផ្ទះក្នុងមូលដ្ឋាន។

ប្រធានក្រុមការងារយុវជនបក្សរូបនេះបញ្ជាក់ថា វឌ្ឍនភាព និងសមិទ្ធផលការងារទាំងអស់នេះ បានបង្ហាញអំពីការចូលរួម ក្នុងនាមជាកម្លាំងបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ដែលបានទទួលអម្រែកភារកិច្ច និងទំនុកចិត្តប្រកបដោយជំនឿជឿជាក់ប្រជាពលរដ្ឋ។ លោកថា៖«ជោគជ័យនេះ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មក្នុងការបម្រើជាតិ និងប្រជាជនចាប់ពីកម្រិតថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន ក្នុងនោះ យុវជនគឺជាកម្លាំងស្នូលក្នុងបេសកកម្ម និងបុព្វហេតុដ៏ឧត្តុង្គឧត្តមថ្លៃថ្លាទាំងនេះ»។

លោក ហ៊ុន ម៉ាណែត ប្តេជ្ញាបន្តនូវស្មារតី គំរូវីរភាព និងបេសកកម្មរបស់ថ្នាក់ដឹកនាំគណបក្ស ដែលជាយុវជនជំនាន់មុន ដើម្បីចូលរួមចំណែកអភិវឌ្ឍមាតុភូមិកម្ពុជាឱ្យបានកាន់តែរុងរឿងរីកចម្រើនទៅមុខ ស័ក្តិសមជាកូនចៅនៃគណបក្សដែលកើតពីប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក