ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះព្យាបាលប្រជាពលរដ្ឋក្នុងស្រុកខ្សាច់កណ្តាល ជាលើកទី៤

កណ្តាល៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះពិនិត្យនិងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ និងចែកសម្ភារៈសិក្សាដល់កុមារាកុមារីជាលើកទី៤ ហើយនៅក្នុងទឹកដីស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។

សកម្មភាពមនុស្សធម៌នេះបានធ្វើឡើងនៅក្នុងបរិវណសាលាបឋមសិក្សា អនុវិទ្យាល័យ ហ៊ុន សែន រកាជន្លឹង ភូមិជន្លឹង ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្រោមការចូលរួមលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម សហការជាមួយអាជ្ញាធរដែនដី ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំរកាជន្លឹង និងផ្នែកពាក់ព័ន្ឋជាច្រើនទៀត។

លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍ថាសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរសុខទុក្ខ ចំពោះសុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយចាត់ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោចុះព្យាបាលប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត នៅតាមសហគមន៍ក្រីក្រ តាមអង្គការមជ្ឈមណ្ឌលកុមារកំព្រា សាលារៀន ហើយថ្មីៗនេះលោកឱ្យក្រុមការងារនិងកម្លាំងពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោចុះព្យាបាលបងប្អូនកម្មករកម្មការិនីតាមរោងចក្រ។

លោកស្រីបានបញ្ជាក់ថា ក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តនៃសមាគមគ្រូពេទ្យសមាជិកយុវជនសម្តេចតេជោ (TYDA) គឺជាផ្នែកមួយដែលបានចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន លោកបានដឹកនាំដាក់ចេញនូវផែនការយុទ្ធសាស្ត្រ គោលនយោបាយ និងវិធានការផ្សេងៗដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលធ្វើឲ្យប្រជាពលរដ្ឋមានរស់នៅសុខសាន្តដូចសព្វថ្ងៃនេះ។

លោកស្រី ពេជ ចន្ទមុនី្ន បានបន្ថែមថា ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ ព្រមទាំងបញ្ជូនប្រជាពលរដ្ឋ ដែលមានករណីធ្ងន់ធ្ងរមកព្យាបាលនៅតាមមន្ទីរពេទ្យធំៗក្នុងរាជធានីភ្នំពេញ គឺជាការជួយឧបត្ថម្ភទាំងស្រុងពីសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈក្រុមការងារ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

គួរឱ្យដឹងដែរថា ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគម (TYDA) ចំនួន ៤៥០នាក់ ព្យាបាលជំងឺទូទៅប្រជាពលរដ្ឋដោយគិតថ្លៃសរុបចំនួន ២ ៨៧៨នាក់ ស្មើនឹង ៤ ៨៥៥ករណី។ ដោយឡែកករណីឈឺធ្ងន់ធ្ងរត្រូវបញ្ជូនមកព្យាបាលបន្តមានចំនួន ៥៩ករណី ក្រោមការចំណាយ និងឧបត្ថម្ភទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក