វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ចាប់ខ្លួនជនជាតិចិនម្នាក់ ជាមួយគ្រឿងញៀន និងសារធាតុផ្សេងៗជាង ២០០គីឡូក្រាម

ភ្នំពេញ៖ អាជ្ញាធរកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ រួមទាំងរឹបអូសបានគ្រឿងញៀនជិត ៤០គីឡូក្រាម និងសារធាតុមិនច្បាស់ជិត ១៧០គីឡូក្រាម ក្នុងទីតាំងចំនួន ២គោលដៅក្នុងរាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ អ៊ូ សាំងយ៉ុង ជាជនជាតិចិន។ អាជ្ញាធររឹបអូសបានគ្រឿងញៀន និងសារធាតុមិនច្បាស់ជាង ២០០គីឡូក្រាម នៅគោលដៅចំនួន២ គឺទីតាំងទី១ នៅតាមបណ្ដោយផ្លូវ R១២ គម្រោង៨ ក្នុងបុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចាប់យកវត្ថុតាង កេតាមីន ៩៨២ក្រាម។

ទីតាំងទី២ នៅផ្ទះលេខ៤៨ ផ្លូវលេខ០២ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់យកវត្ថុតាង MDMA ៣១៤៤៩,៨០ក្រាម មេតំហ្វេតាមីន ៤២០៤,៤៨ក្រាម កេតាមីន ៧១០ក្រាម នីមេតាហ្សេប៉ាម ៣៤ក្រាម សារធាតុមិនច្បាស់ ១៦៦,៥៨៥ក្រាម និងឧបករណ៍សម្រាប់កែច្នៃ វេចខ្ចប់មួយចំនួន។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក