ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្ទីរពេទ្យគន្ធបុប្ផាសង្រ្គោះជីវិតកុមារីអាយុ ៥ឆ្នាំពីជំងឺគ្រុនឈាមដែលបត់ជើងធំមានឈាម

សៀមរាប៖ មន្ទីរពេទ្យគន្ធបុប្ផា បានប្រកាសពីការសង្រ្គោះជីវិតកុមារីម្នាក់អាយុ ៥ឆ្នាំ មកពីភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប បន្ទាប់ពីកុមារីរូបនេះមានអាការៈគ្រុនក្តៅ ក្អួតចង្អោរ ឈឺពោះ រយៈពេល ៤ថ្ងៃ និងបានព្យាបាលនៅមណ្ឌលសុខភាពដោយបានចាក់ថ្នាំ និងដាក់សេរ៉ូមអស់ ៥ប្លោក។

យោងតាមមូលនិធិគន្ធបុប្ផាកម្ពុជាឱ្យដឹងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ថាដោយសារសម្រាកព្យាបាលនៅមណ្ឌលសុខភាព សង្កេតឃើញកូនកាន់តែសន្លឹម ម្តាយក៏សំរេចចិត្តបញ្ជូនកូនមកព្យាបាលបន្តនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាសៀមរាប) នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

ពេលមកដល់មន្ទីរពេទ្យគន្ធបុប្ផាសៀមរាបកុមារីរូបនេះមានសភាពធ្ងន់ធ្ងរសន្លឹម បត់ជើងធំមានឈាម បាត់ជីពចររហូតដល់ ៧ដង និងបានជួយសង្គ្រោះដោយប្រើសេរ៉ូម ដាក់អុកស៊ីសែន បញ្ចូលឈាម ២ប្លោកនិងប្លាស្មា ១០ប្លោក និងពិនិត្យតាមដានដោយយកចិត្តទុកដាក់។

ក្រោយសង្គ្រោះនិងព្យាបាលអស់រយៈពេល ១០ថ្ងៃមក ឃើញថាកុមារីនោះបានធូរសះស្បើយ ក៏បានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។

គួរឱ្យដឹងដែរថា ការបរិច្ចាគរបស់លោកអ្នក គឺជាការចូលរួមចំណែកយ៉ាងធំធេងក្នុងប្រតិបត្តិ្កការសង្រ្គោះជីវិតកុមារគ្រប់រូបនៅមន្ទីរពេទ្យគន្ធបុប្ផា ខណៈពេលនេះមូលនិធិគន្ធបុប្ផាកម្ពុជា ប្រកាសបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់" សម្រាប់កុមារកម្ពុជារយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក