ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មន្ត្រីនគរបាលខណ្ឌព្រែកព្នៅបាញ់សម្លាប់ខ្លួនឯងដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់

ភ្នំពេញ៖ ស្ត្រីម្នាក់ដែលជាមន្ត្រីនគរបាល បានបាញ់សម្លាប់ខ្លួនឯងនៅក្នុងផ្ទះវីឡាមួយកន្លែងដែលនៅភូមិសំរោង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។

ករណីធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯងនេះ គេមិនទាន់ដឹងថាមកពីមូលហេតុអ្វីនៅឡើយទេ។ ប៉ុន្តែមុនបាញ់សម្លាប់ខ្លួនឯង ស្ត្រីរូបនោះបានសរសេរសំបុត្រផ្តាំចុងក្រោយដោយសុំទោសអ្នកមានគុណដូច្នេះថា៖ «កូនសុំទោសប៉ាម៉ាក់ កូនលាហើយ កូនមិនអាចរស់នៅបានទៀតទេ កូនជាមនុស្សមិនល្អ ប៉ាម៉ាក់មិនសមមានកូនបែបនេះទេ ហើយកំាភ្លើងនេះកូនខ្ចីបង គេអត់ជាប់ពាក់ព័ន្ធទេ យកកំាភ្លើង ឲ្យគាត់វិញផង កូនសុំទោស ហើយមិនបាច់ធ្វើបុណ្យឲ្យកូនទេ កុំឲ្យអស់លុយ កូនលាហើយ ប៉ាម៉ែជាមនុស្សល្អ លាប្អូនទាំង៤នាក់ លាលោកកុងចៅ សូមទោសគ្មាននរណាពាក់ព័ន្ធទេ ខ្ញុំសម្រេចចិត្តខ្លួនឯង»។

អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ លោកវរសេនីយឯក សុខ ហេង បានប្រាប់មក EAC news ឱ្យដឹងថា ជាដំបូងមិនទាន់ដឹងថាស្ត្រីរងគ្រោះមានវិបត្តិអ្វីនោះទេទើបបានឈានទៅដល់ការបាញ់សម្លាប់ខ្លួនឯងបែបនេះ ខណៈអ្នកជំនាញកំពុងតែធ្វើកោសល្យវិច្ឆ័យ ហើយបច្ចុប្បន្នសពស្រី្តជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅតម្កល់នៅវត្តច័ន្ទបុរីវង្ស ស្ថិតនៅក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក