ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

បារាំង នឹងផ្តល់វគ្គហ្វឹកហ្វឺនបំប៉នបន្ថែមដល់កងរាជអាវុធហត្ថ នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព

ភ្នំពេញ៖ ក្រុមការងារនៃបេសកកម្មសហប្រតិបត្តិការ និងការពារបារាំង (MCD) នឹងបើកវគ្គសិក្សាកងរាជអាវុធហត្ថ (MP) ផ្តល់វគ្គហ្វឹកហ្វឺនបំប៉នបន្ថែមដល់កងរាជអាវុធហត្ថ នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

ភាគីបារាំងបញ្ជាក់បែបនេះក្នុងឱកាស មន្រ្តីបណ្តុះបណ្តាលផ្នែកនគរបាលយុត្តិធម៌ លោក Christophe ROUSSEL ទទួលចូលជួបសម្តែងការគួរសមជាមួយអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពលោក សែម សុវណ្ណនី នាព្រឹកថ្ងៃទី ៥ មិថុនា ឆ្នាំ២០២៣។

លោក Christophe ROUSSEL គូសបញ្ចាក់ថា ដើម្បីឆ្លើយតបទៅនឹងការគាំទ្រដល់កម្លាំងប្តូរវេនរបស់កម្ពុជា ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ក្រុមការងារនៃបេសកកម្មសហប្រតិបត្តិការ និងការពារបារាំង (MCD) នឹងបើកវគ្គសិក្សាកងរាជអាវុធហត្ថ (MP) ដោយក្នុងវគ្គសិក្សានេះ នឹងទទួលបានចំណេះដឹងបំប៉នបន្ថែម សម្រាប់ចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព។

លោក សែម សុវណ្ណនី បានថ្លែងអំណរគុណដល់ភាគីបារាំង ដែលតែងជួយជ្រោមជ្រែង និងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសបារាំងតែងតែផ្តល់វគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់។

លោកក៏បាន សំណូរពរដល់ភាគីបារាំង ក្នុងការផ្តល់វគ្គហ្វឹកហ្វឺនរយៈពេលខ្លី តែខ្លឹម ដែលអាចឱ្យកងកម្លាំងចេញបេសកកម្មរក្សាសន្តិភាព ប្រកបដោយប្រសិទ្ធិភាព។

គួរឱ្យដឹងដែរថា វគ្គសិក្សាកងរាជអាវុធហត្ថ (MP) នេះ នឹងចាប់ផ្តើមនៅថ្ងៃទី៦ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពឧត្តុង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក