ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កីឡាការិនី ខាន់ ចេសា ឈ្នះមេដាយមាសជើងឯកពិភពលោកនៃព្រឹត្តិការណ៍ IBJJF World Champion 2023

អាមេរិក៖ កីឡាការិនី ខាន់ ចេសា បានឈ្នះមេដាយមាសជើងឯកពិភពលោកនៃព្រឹត្តិការណ៍ IBJJF World Champion 2023 ដែលធ្វើឡើងនៅទឹកដីប្រទេសអាមេរិកនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ ក្នុងការប្រកួតកម្រិត Light Feather Weight Black Belt World Champion។

ក្រោយទទួលបានជ័យជម្នះមេដាយមាសក្នុងព្រឹត្តិការណ៍ IBJJF World Champion 2023 អត្តពលិកខ្មែរកូនកាត់អាមេរិក ខាន់ ចេសា បានបង្ហាញអារម្មណ៍រំភើបរហូតស្រក់ទឹកភ្នែក នៅពេលនាងឈានមកដល់ពេលវេលានៃក្តីស្រមៃរបស់នាង។

ខាន់ ចេសា ក៏បានរៀបរាប់ទាំងទឹកភ្នែកប្រាប់អ្នកសារព័ត៌មានអំពីប្រវត្តិជូរចត់ក្នុងអាជីពកីឡាមួយនេះ រហូតក៏ធ្លាប់គិតថាចង់បោះបង់ចោលអាជីពដែលនាងស្រឡាញ់នេះទៀតផង។ ក៏ប៉ុន្តែនាងបានប្រាប់ខ្លួនឯងថា នាងនៅតែមានឱកាស នៅតែអាចធ្វើបាន។ បន្ទាប់ពីបានឈ្នះមេដាយមាសក្នុងការប្រកួតពិភពលោកនេះ នាងសប្បាយចិត្តដែលមិនបានបោះបង់ចោលអាជីពមួយនេះ។

ខាន់ ចេសា គឺជាកីឡាការិនីដ៏ឆ្នើម កើតនៅទីក្រុង Corpus Christi រដ្ឋតិចសាស់ ប្រទេសអាមេរិកក្នុងឆ្នាំ២០០១ ដោយនាងបានចាប់ផ្តើមចូលហ្វឹកហាត់កីឡាជឺជិតស៊ូ (jiu-jitsu) នៅអាយុ ១២ឆ្នាំ។ ខាន់ ចេសា បានចូលរួមប្រកួតតំណាងឱ្យកម្ពុជាចូលរួមប្រកួតកីឡានៅក្នុងពិភពលោកជាច្រើនលើក ដោយទទួលមេដាយមាសជាច្រើនគ្រឿងផងដែរ ហើយកាលប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ខាន់ ចេសា ក៏ទទួលបានមេដាយមាសលើប្រភេទកីឡាជឺជិតស៊ូ វិញ្ញាសានារីប្រយុទ្ធ ទម្ងន់ក្រោម ៥២គីឡូក្រាម ក្រោយផ្ដួលកីឡាការិនីហ្វីលីពីន៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក