ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោប្រាប់អត្តពលិកជនមានពិការភាពកម្ពុជាកុំបាក់ទឹកចិត្ត បើទោះបីមិនបានមេដាយ ឬបានមេដាយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់អត្តពលិកជនមានពិការភាពកម្ពុជាទាំងអស់បើទោះបីមិនទទួលបានមេដាយ ឬបានមេដាយ ក៏កុំបាក់ទឹកចិត្តឱ្យសោះ។

នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) សរុបជិត ៦ពាន់នាក់ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ថា៖ «ទោះបីបានឬមិនបាន ប៉ុន្តែក្មួយ កូនៗកុំបាក់ទឹកចិត្ត កីឡាវាមានឈ្នះ មានចាញ់អ៊ីចឹងហើយ ប៉ុន្តែអ្វីដែលសំខាន់ធ្វើឱ្យបានល្អគឺក្នុងនាមជាម្ចាស់ផ្ទះតំណាងឱ្យ ១៧លាននាក់នៅពីក្រោយខ្នងគឺត្រូវធ្វើឱ្យបានល្អ»។

សម្តេចបានណែនាំឱ្យអត្តពលិកជនមានពិការភាពកម្ពុជាត្រូវខិតខំជាបន្តទៀត។ សម្តេចថ្លែងថា៖ «ទោះបីកម្ពុជាឈរចំណាត់ថ្នាក់លេខប៉ុន្មាន អាហ្នឹងរឿងឈ្នះ រឿងចាញ់ រឿងធំរបស់កម្ពុជាគឺធ្វើម៉េចគឺចាត់តាំងការប្រកួតមួយដែលធានាសាមគ្គីភាពសម្រាប់ប្រជាជនអាស៊ាន ៦០០លាននាក់ជាង ត្រូវថែទាំកីឡាករអាស៊ានឱ្យបានល្អ»។

បើតាមសម្តេចតេជោ កម្ពុជារំពឹងទុកថា អត្តពលិកជនមានពិការភាពកម្ពុជាអាចទទួលបានមេដាយមាសត្រឹម៨ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ យ៉ាងណាសម្តេចតេជោបានកោតសរសើរដល់អត្តពលិកបាល់ទាត់ពិការភ្នែកដែលអាចរកបាល់ឃើញ និងស៊ុតចូលទីបានល្អក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២។

គិតមកថ្ងៃទី០៥ ខែមិថុនា កម្ពុជាឈរលំដាប់លេខរៀងទី៨ ដែលទទួលបានមេដាយសរុបចំនួន៨ គឺមេដាយមាស២ មេដាយប្រាក់២ និងមេដាយសំរឹទ្ធ៤ ខណៈប្រទេសឥណ្ឌូណេស៊ី ឈរលេខរៀងទី១ ដែលទទួលបានមេដាយច្រើនជាងគេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក