ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីស្នើបញ្ចប់អរិភាពទាក់ទងជាមួយនឹងបទចម្រៀង មរណភាពស្វាមីជ័យវរ្ម័នទី៧ និងបញ្ឈប់ការផ្សព្វផ្សាយចម្រៀងនេះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យបញ្ឈប់នូវអ្វីដែលសម្ដេចថាជាការដុតឲ្យខ្លោច រោលឲ្យក្ដៅ លើអ្នកចម្រៀងអ្នកនាង មាស សុខសោភា និងបញ្ឈប់ការផ្សព្វផ្សាយចម្រៀងនេះ។

ថ្លែងនៅក្នុងពិធីបញ្ចប់ការសិក្សារបស់និស្សិតសាកលវិទ្យាល័យភូមិនីសាស្ត្រនិងវិទ្យាសាស្រ្តសេដ្ឋកិច្ចនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាការចូលទៅផ្ដល់យោបល់មួយចំនួននៅលើទំព័រហ្វេសប៊ុកអ្នកនាង មាស សុខសោភា ដែលចង់ឱ្យមានវិធានការផ្លូវច្បាប់លើអ្នកនាងនោះគឺជាការដែលជ្រុលហួសបន្តិច ខណៈដែលតារាចម្រៀងរូបនោះបានស្នើសុំការអភ័យទោសនិងបានដកបទចម្រៀងនោះចេញរួចហើយ។

បទចម្រៀង មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧ ត្រូវបានតែងនិពន្ធដោយលោក ពេជ្រ សង្វាវង្ស ហៅ តាសក់ស ភ្នំត្បែង ដែលមានអត្ថន័យពីជម្លោះសាសនានិងការយកព្រះបាទជ័យវរ្ម័នទី៧ទៅសម្លាប់។

សម្ដេចតេជោថាបទចម្រៀងនេះមានកំហុសឆ្គងនៃការនិពន្ធ រួមទាំងខុសន័យប្រវត្តិសាស្ត្រធ្ងន់ធ្ងរថែមទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក