ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចធ្លាប់ចង់ឲ្យមានការបង្កើតនូវក្រុមកីឡាបាល់ទាត់អាស៊ានដែលជាការរួមចំណែកមួយលើកស្ទួយវិស័យបាល់ទាត់នៅក្នុងតំបន់មួយនេះ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចចង់ឲ្យមានការជ្រើសរើសកីឡាករពីប្រជាជាតិអាស៊ានដែលក្នុងប្រទេសមួយប្រទេសអាចយកចំនួន ២នាក់ ដើម្បីបង្កើតជាក្រុមកីឡាបាល់ទាត់អាស៊ានមួយ។
សម្ដេចតេជោថ្លែងបែបនេះនៅក្នុងពិធីបញ្ចប់ការសិក្សារបស់និស្សិតសាកលវិទ្យាល័យភូមិនីតិសាស្ត្រនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣៕