ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរដល់កីឡាករដែលមានពិការភាពភ្នែក ក្នុងវិញ្ញាសាកីឡាបាល់ទាត់។
ថ្លែងបែបនេះនៅក្នុងពិធីបញ្ចប់ការសិក្សារបស់និស្សិតសាកលវិទ្យាល័យភូមិនីតិសាស្ត្រនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោបានលើកឡើងថា៖ «អ្វីដែលកោតសរសើរគឺគាត់រកបាល់ឃើញហើយស៊ុតបញ្ចូលទីបានល្អប្រសើរទៀត»។
គួរដឹងផងដែរថាកម្ពុជាកំពុងតែរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលចាប់ផ្ដើមពីថ្ងៃទី៣ ខែមិថុនា រហូតដល់ថ្ងៃទី៩ ខែមិថុនា៕