ភ្នំពេញ÷ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា AUKUS កំពុងតែក្លាយជាក្ដីបារម្ភមួយរបស់អាស៊ានខណៈដែលតំបន់នេះត្រូវប្រឈមនឹងបញ្ហាភូមិសាស្ត្រនយោបាយជាច្រើន។
ថ្លៃនៅក្នុងពិធីបញ្ចប់ការសិក្សារបស់និស្សិតសាកលវិទ្យាល័យភូមិនីសាស្ត្រនិងវិទ្យាសាស្រ្តសេដ្ឋកិច្ចនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា អាស៊ានកំពុងប្រឈមនឹងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយដែលកំពុងដែលអាចនឹងឈានទៅដល់ការប៉ះពាល់ដល់ស្មារតីអាស៊ានទាក់ទងនឹងនុយក្លេអ៊ែរ។
កិច្ចព្រមព្រៀងត្រីភាគី AUKUS ជាកិច្ចព្រមព្រៀងក្នុងការបង្កើនសមត្ថភាពផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររវាងប្រទេសអូស្ត្រាលី ប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងនេះបានបង្កឲ្យមហាអំណាចចិនមានប្រតិកម្មជាខ្លាំង ដែលធ្វើឲ្យស្ថានភាពក្នុងតំបន់កាន់តែកើនឡើងកម្ដៅបន្ថែម៕











