ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS:​ នាយករដ្ឋមន្ត្រីស្នើឲ្យដកបទចម្រៀងមរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧ ដែលធ្វើឲ្យភ័ន្តច្រលំដល់ប្រវត្តិសាស្ត្រកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានស្នើទៅដល់អ្នកនាង មាស សុខសោភា ឱ្យដកចេញនូវបទចម្រៀងមួយបទដែលមានចំណងជើងថា មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧ ដែលបានធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់ប្រវត្តិសាស្ត្រកម្ពុជា។

ក្នុងសារសំឡេងពិសេសនៅយប់ថ្ងៃទី៤ ខែមិថុនាឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាបទចម្រៀង មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧ បានធ្វើឲ្យប៉ះពាល់ជាខ្លាំងទៅដល់ប្រវត្តិសាស្ត្រកម្ពុជាធ្វើឲ្យមានការភាន់ច្រឡំទាំងដែលមិនទាន់មានអំណះអំណាងណាមួយច្បាស់លាស់អំពីមរណភាពរបស់ព្រះបាទជ័យវរ្ម័នទី៧ នៅឡើយនោះ។

បទចម្រៀង មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧ ត្រូវបានតែងនិពន្ធដោយលោក ពេជ្រ សង្វាវង្ស ហៅ តាសក់ស ភ្នំត្បែង ដែលមានអត្ថន័យពីជម្លោះសាសនានិងការយកព្រះបាទជ័យវរ្ម័នទី៧ទៅសម្លាប់។

ទាក់ទិននឹងបញ្ហានេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៤ ខែមិថុនានេះក៏បានទទូចសុំឲ្យអ្នកនាង មាស សុខសោភា និងអ្នកពាក់ព័ន្ធផ្សេងទៀតលុបចោលបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧» ពីបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងទៀតជាបន្ទាន់។

ក្រសួងបញ្ជាក់ថា ការផលិតបទចម្រៀងខាងលើ គឺពុំមានភស្តុតាងពិតប្រាកដ ដែលជាហេតុបង្កឲ្យមានការភ័នច្រឡំចំពោះប្រវត្តិសាស្រ្តកម្ពុជា។ ក្រសួងក៏សូមអំពាវនាវចំពោះសិល្បករ ក៏ដូចជាផលិតករទាំងអស់ដែលចង់បង្កើតនិងផលិតស្នាដៃពាក់ព័ន្ធនឹងវប្បធម៌ ឬប្រវត្តិសាស្រ្តជាតិ សូមធ្វើការសិក្សាស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយ ឬក៏អាចស្នើសុំសហការជាមួយក្រសួងវប្បធម៌ ឬអ្នកស្រាវជ្រាវនានា ដើម្បីរក្សានូវតម្លៃប្រវត្តិសាស្រ្ត និងវប្បធម៌ដ៏ផូរផង់របស់ជាតិ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក