ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីរំលឹកពីគុណសម្បត្តិសន្តិភាពសម្រាប់ការអភិវឌ្ឍន៍និងផលប្រយោជន៍ដល់កម្មករ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីគុណសម្បត្តិនៃសន្តិភាពចំពោះការអភិវឌ្ឍន៍និងផលប្រយោជន៍ទៅដល់សង្គមជាតិនិងពលរដ្ឋ។

ក្នុងពិធីជួបជាមួយនឹងកម្មករជាង ១ម៉ឺន ៦ពាន់នាក់នៅស្រុងគងពិសី ខេត្តកំពង់ស្ពឺព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវទៅដល់កម្មករកម្មការិនីឲ្យបន្តចូលរួមការពារនូវសន្តិភាពនៅកម្ពុជាដែលរក្សាបានមកដល់បច្ចុប្បន្ន។

សម្ដេចតេជោបន្ថែមថាការរក្សាបាននៅសន្តិភាពបានផ្ដល់នូវការងារដែលមានស្ថេរភាព និងមានផលប្រយោជន៍ជាច្រើនទៀតសម្រាប់កម្មករកម្មការិនីទាំងអស់។

សម្ដេចបានលើកឡើងថាបើមានសង្គ្រាម អ្នកដែលរងគ្រោះមុនគេគឺប្រជាជន។

សម្ដេចថា៖ «នាយករដ្ឋមន្ត្រីមានកម្លាំងការពារទម្រាំវាយដល់ផ្ទះរបស់នាយករដ្ឋមន្ត្រីដល់កន្លែងរស់នៅរបស់នាយករដ្ឋមន្ត្រីប្រហែលជាស្លាប់មនុស្សអស់ជាច្រើន ហើយមានសង្គ្រាមតទៅទៀត។ អញ្ចឹងត្រូវធ្វើយ៉ាងម៉េចធានាឲ្យបានពីបញ្ហាសន្តិភាព»

ជាមួយគ្នានេះសម្ដេចតេជោបានបញ្ជាក់ថា អ្នកដែលរកបានសន្តិភាព និងការពារសន្តិភាពបានគឺមានតែគណបក្សប្រជាជនកម្ពុជាមួយតែប៉ុណ្ណោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក