ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីប្រកាសឲ្យឈប់សម្រាកដោយមានប្រាក់បៀវត្សរយៈពេល ៣ថ្ងៃនៃថ្ងៃបោះឆ្នោត

កំពង់ស្ពឺ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថាថ្ងៃទី២២ ទី២៣ និងទី២៤ ខែកក្កដា ត្រូវសម្រេចឲ្យកម្មករកម្មការិនីអាចឈប់សម្រាកបានដោយមានប្រាក់បៀវត្សដើម្បីឲ្យពួកគេមានឱកាសនៅពេលវេលាគ្រប់គ្រាន់ចេញទៅបោះឆ្នោត។

ក្នុងពិធីជួបជាមួយនឹងកម្មករជាង ១ម៉ឺន ៦ពាន់នាក់នៅស្រុងគងពិសី ខេត្តកំពង់ស្ពឺព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងឱ្យជំរុញទៅដល់កម្មករកម្មការិនីអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នាលើបក្សណាដែលខ្លួនឯងស្រឡាញ់ ជាមួយគ្នានោះសម្ដេចក៏បានអំពាវនាវទៅដល់ម្ចាស់រោងចក្រសហគ្រាសទាំងអស់ត្រូវអនុញ្ញាតឲ្យកម្មករអាចឈប់សម្រាក ៣ថ្ងៃអំឡុងពេលបោះឆ្នោតដោយមានប្រាក់បៀវត្តន៍ផងដែរ។

សម្ដេចតេជោបញ្ជាក់ថា សម្ដេចនឹងរៀបចំអនុក្រឹត្យមួយដើម្បីបញ្ជាក់លើបញ្ហានេះ។

គូសបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សនយោបាយចំនួន១៨ ត្រូវបានគ.ជ.ប ចុះបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់បោះឆ្នោតថ្នាក់ជាតិនៅខែកក្កដាខាងមុខនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក