ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោទាំងមូលមានមនុស្សរាប់ម៉ឺននាក់បានចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម ដោយបង្ហាញអារម្មណ៍រំភើប បើទោះបីមានភ្លៀងធ្លាក់បន្តិចក្តី។

នាពិធីបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនៅថ្ងៃទី០៣ ខែមិថុនានេះ មានការសម្តែងផ្ទាំងទស្សនីយ៍ភាពដ៏អស្ចារ្យដោយក្រុមសិល្បករ សិល្បការិនីមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

គូសបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនឹងធ្វើឡើងចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានប្រតិភូកីឡាក្រៅប្រទេសចំនួន១១ សរុបជាង ២ពាន់នាក់ នឹងចូលរួមប្រកួតលើប្រភេទកីឡាចំនួន១៤ មានដូច វាយសី ប៊ូស្យា អុក យូដូ បាល់ទាត់ជនពិការភ្នែក បាល់ទាត់ចលករខួរក្បាល ហែលទឹក បាល់បោះរទេះ បាល់ទះអង្គុយ វាយកូនឃ្លីលើតុជនពិការ បាល់បោះជនពិការ កីឡាលើកទម្ងន់ជនពិការ កីឡា E-Sport និងកីឡាអត្តពលកម្មជនពិការ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក