ភ្នំពេញ: នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានទទួលស្គាល់ការសម្ដេចរក្សាអំណាចក៏ប៉ុន្តែរក្សានេះគឺក្នុងន័យការពារសន្តិភាពដើម្បីកម្ពុជា។
ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជាង ១ម៉ឺន៧ពាន់នាក់ នៅសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) ក្នុងស្រុកពញាឮ ខេត្តកណ្ដាល សម្រេចតេជោហ៊ុនសែនបានលើកឡើងថាកត្តាសន្តិភាពបានធ្វើឲ្យប្រជាពលរដ្ឋមានស្ថេរភាព អាចបង្កើតនូវសេដ្ឋកិច្ច និងជួបជុំគ្រួសារបាន។ ទាំងអស់នេះបានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍជាលំដាប់ សម្ដេចបានលើកឡើងថា សូម្បីតែក្រុមប្រឆាំងក៏ត្រូវការសន្តិភាពផងដែរ តែពួកគេប្រើឱកាសនៃសន្តិភាពនេះដើម្បីបំផ្លាញសន្តិភាពទៅវិញ។
សម្ដេចតេជោប្រកាសថាសម្ដេចរក្សាអំណាចដើម្បីការពារនូវសន្តិភាពរបស់កម្ពុជា ជាងនេះទៅទៀតសម្ដេចថាមានតែគណបក្សប្រជាជនមួយប៉ុណ្ណោះដែលមានសមត្ថភាពរកសន្តិភាពហើយការពារនូវសន្តិភាពបានទៀត៕