ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ថវិកាដល់មន្ទីរពេទ្យកុមារជាតិ ខណៈក្រុមហ៊ុនទឹកបរិសុទ្ធអរុណាផ្តល់ទឹកសុទ្ធ ៨០០កេស

ភ្នំពេញ៖ ក្នុងឱកាសនៃទិវាកុមារអន្តរជាតិ ១មិថុនា ក្រុមហ៊ុនទឹកបរិសុទ្ធអរុណាបាន បរិច្ចាគទឹកសុទ្ធចំនួន ៨០០កេសនិងថវិកា ៤០លានរៀល ខណៈសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតក៏បាន ផ្ដល់ជូនបុគ្គលិកពេទ្យ ៧៦៨នាក់ ក្នុងម្នាក់ៗ ២០ម៉ឺនរៀលផងដែរ។

ពិធីប្រគល់ និងទទួលទឹកសុទ្ធ និងថវិកា ធ្វើឡើងក្នុងឱកាសទិវាកុមារអន្តរជាតិ ១មិថុនា ដោយមានការចូលរួមដោយ នាយិកាប្រតិបត្តិក្រុមហ៊ុន អរុណាកូ CO.LTD លោកស្រី សុខា គងពិសី អមដំណើរដោយលោកស្រី ហ៊ុន ម៉ាណា។

ក្នុងឱកាសនោះ លោកស្រី ហ៊ុន ម៉ាណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរពីសុខទុក្ខ និងក្តីនឹករលឹក អាណិតស្រឡាញ់ចំពោះប្រជាពលរដ្ឋទាំងអស់ ជាពិសេសគិតគូរពីសុខុមាលភាពរបស់កុមារទូទាំងប្រទេស។ លោកស្រីក៏បានថ្លែងអំណរគុណចំពោះ មន្ទីរពេទ្យកុមារជាតិ ព្រមទាំងក្រុមគ្រូពេទ្យទាំងអស់ដែលផ្តល់សេវាសុខាភិបាលសម្រាប់កុមារកម្ពុជានៅទីនេះ។

នាឱកាសនោះ បន្ថែមលើថវិកាពីក្រុមហ៊ុនអរុណាចំនួន ៤០លានរៀល លោកស្រី ហ៊ុន ម៉ាណា ក៏បាននាំយកនូវថវិកាសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនបុគ្គលិកពេទ្យទាំងអស់សរុបចំនួន ៧៦៨នាក់ ដោយក្នុងម្នាក់ៗទទួលបាន ២០ម៉ឺនរៀលផងដែរ។

នាយកមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត ញឹប អង្គារបុស្ស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចតែងគិតគូរពីសុខទុក្ខពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ហើយការផ្តល់ទាំងទឹកបរិសុទ្ធ និងថវិកានាពេលនេះ បានសបញ្ជាក់អោយឃើញច្បាស់ពីការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ ចំពោះសកម្មភាពគាំពារសុខភាពកុមារកម្ពុជា ដែលបានរួមចំណែកការលំបាករបស់ប្រជាពលរដ្ឋ ពិសេសកុមារកម្ពុជាដែលមកសំរាកព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារជាតិនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក