ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោថាសង្ឃឹមថាអ្នកនយោបាយថៃនិងមើលឱ្យឆ្ងាយ

កណ្ដាល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថាអ្នកនយោបាយថៃនិងគិតមើលឲ្យឆ្ងាយ ខណៈដែលគោលនយោបាយរបស់គណបក្សឈ្នះឆ្នោតថ្មីមានបំណងចង់បណ្ដេញកម្មករកម្ពុជានិងឡើងចេញពីប្រទេសខ្លួន។

ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជាង ១ម៉ឺន៧ពាន់នាក់ នៅសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) ក្នុងស្រុកពញាឮ ខេត្តកណ្ដាល សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថានយោបាយដែលបណ្ដេញកម្មករបរទេសចេញពីប្រទេសខ្លួនគឺកំពុងតែបង្កើតនូវភាពគ្រោះថ្នាក់មួយដល់រោងចក្រនិងសេដ្ឋកិច្ចរបស់ប្រទេសនោះ។

សម្ដេចថា៖ «អ្នកបង្កើតនៅនយោបាយមួយដែលបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ចមិនត្រឹមតែកម្មករកម្ពុជានិងឡាវទេតែវាខូចខាតដល់សហគ្រាសរបស់ថៃដែលកំពុងប្រើប្រាស់ពលករពីកម្ពុជានិងឡាវហើយមកពីមីយ៉ាន់ម៉ាផងដែរ»

សម្ដេចបន្ថែមថា៖ «មិនទាន់បានធ្វើអីផងគំរាមបណ្ដេញកម្មករកម្ពុជានិងឡាវចេញបណ្ដោយ។ ខ្ញុំគិតថានយោបាយនេះប្រហែលជាមិនទទួលបានការគាំទ្រពីកម្ពុជានិងឡាវទេ»

សម្ដេចផ្ដាំឲ្យប្រុងប្រយ័ត្នចំពោះសកម្មភាពនេះ ខណៈបញ្ជាដល់ក្រសួងការងារឲ្យតាមដានឲ្យបានហ្មត់ចត់ពីបញ្ហានេះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក