ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាជ្ញាកណ្តាលជប៉ុន៤០រូប នឹងមកកម្ពុជាសម្រួលការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម

ភ្នំពេញ៖ អាជ្ញាកណ្តាលជប៉ុនចំនួន៤០រូប នឹងមកកម្ពុជាសម្រួលការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកីឡា៤ប្រភេទ គឺកីឡាអត្តពលិកម្ម កីឡាលើកទម្ងន់ កីឡាហែលទឹក និងកីឡាបាល់បោះជិះរទេះ។ អាជ្ញាកណ្តាលជនជាតិជប៉ុនចំនួន៤០រូប គឺសុទ្ធតែជាអ្នកមានបទពិសោធន៍ដែលបានចូលរួមព្រឹត្តិការណ៍កីឡាតូក្យូ២០២០។

តាមសេចក្តីព័ត៌មានពីទីភ្នាក់ងារកីឡាប្រទេសជប៉ុន អាជ្ញាកណ្តាលជប៉ុននឹងបញ្ជូនមកសម្រាប់សម្រួលលើការប្រកួតកីឡា៤ប្រភេទ គឺកីឡាអត្តពលិកម្ម ដែលនឹងប្រកួតចាប់ពីថ្ងៃទី០៤-០៩ ខែមិថុនា កីឡាលើកទម្ងន់ចាប់ពីថ្ងៃទី០៤-០៧ ខែមិថុនា កីឡាហែលទឹកចាប់ពីថ្ងៃទី០៤-០៨ ខែមិថុនា និងកីឡាបាល់បោះជិះរទេះ ពីថ្ងៃទី០៣-០៧ ខែមិថុនា។

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលបញ្ចប់ទៅថ្មីៗនេះ អាជ្ញាធរកណ្តាលជប៉ុន៤០រូបក៏ត្រូវបានបញ្ជូនមកកម្ពុជាផងដែរ។

គូសបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនឹងធ្វើឡើងចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានប្រតិភូកីឡាក្រៅប្រទេសចំនួន១១ សរុបជាង២ពាន់នាក់ នឹងចូលរួមប្រកួតលើប្រភេទកីឡាចំនួន១៤ មានដូច វាយសី ប៊ូស្យា អុក យូដូ បាល់ទាត់ជនពិការភ្នែក បាល់ទាត់ចលករខួរក្បាល ហែលទឹក បាល់បោះរទេះ បាល់ទះអង្គុយ វាយកូនឃ្លីលើតុជនពិការ បាល់បោះជនពិការ កីឡាលើកទម្ងន់ជនពិការ កីឡាE-Sport និងកីឡាអត្តពលកម្មជនពិការ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក