ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

យានជំនិះគ្រប់ប្រភេទ មិនអនុញ្ញាតឱ្យឆ្លងកាត់មហាវិថីឈ្នះឈ្នះឡើយនៅថ្ងៃពិធីបើកអាស៊ានប៉ារ៉ាហ្គេម

ភ្នំពេញ៖ អាជ្ញាធរនឹងបិទមិនឱ្យយានជំនិះគ្រប់ប្រភេទ ចរាចរនៅកំណាត់មហាវិថីឈ្នះឈ្នះចាប់ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លុវជាតិលេខ៦ នៅថ្ងៃពិធីបើកអាស៊ានប៉ារ៉ាហ្គេមទី០៣ ខែមិថុនា ឆ្នាំ២០២៣ និងពិធីបិទនៅថ្ងៃទី០៩ ខែមិថុនា។ ក្នុងអំឡុងការប្រកួតអាស៊ានប៉ារ៉ាហ្គេមចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា អាជ្ញាធរមិនអនុញ្ញាតឱ្យរថយន្តដឹកទំនិញធុនធ្ងន់ឆ្លងកាត់លើកំណាត់ផ្លូវនេះឡើយ។

ក្រៅពីថ្ងៃពិធីបើក និងពិធីបិទអាស៊ានប៉ារ៉ាហ្គេម យានជំនិះផ្សេងៗអាចធ្វើដំណើរឆ្លងកាត់បានជាធម្មតា ប៉ុន្តែលើកលែងតែរយន្តដឹកទំនិញធុនធ្ងន់ រថយន្តដឹកដី រថយន្តដឹកខ្សាច់ និងរថយន្តកុងតឺន័រ ពោលមិនអនុញ្ញាតឱ្យធ្វើចរាចរឡើយ។

រដ្ឋបាលរាជធានីភ្នំពេញបានណែនាំពលរដ្ឋបញ្ចៀសការធ្វើដំណើរតាមកំណាត់ផ្លូវដែលប្រារព្ធកម្មវិធី ដោយអាជ្ញាធរបិទកំណាត់ផ្លូវនោះគឺដើម្បីសម្រួលការរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមប្រព្រឹត្តិទៅដោយរលូន។

គូសបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនឹងធ្វើឡើងចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានប្រតិភូកីឡាក្រៅប្រទេសចំនួន១១ សរុបជាង២ពាន់នាក់ នឹងចូលរួមប្រកួតលើប្រភេទកីឡាចំនួន១៤ មានដូច វាយសី ប៊ូស្យា អុក យូដូ បាល់ទាត់ជនពិការភ្នែក បាល់ទាត់ចលករខួរក្បាល ហែលទឹក បាល់បោះរទេះ បាល់ទះអង្គុយ វាយកូនឃ្លីលើតុជនពិការ បាល់បោះជនពិការ កីឡាលើកទម្ងន់ជនពិការ កីឡាE-Sport និងកីឡាអត្តពលកម្មជនពិការ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក