ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាផ្តល់ជំនួយមនុស្សធម៌៣០ម៉ឺនដុល្លារដល់មីយ៉ាន់ម៉ាដែលរងគ្រោះដោយសារព្យុះស៊ីក្លូនMocha

ភ្នំពេញ៖កម្ពុជាបានផ្តល់ជំនួយមនុស្សធម៌ចំនួន៣សែនដុល្លារអាមេរិកជូនដល់ប្រទេសមីយ៉ាន់ម៉ាដែលរងគ្រោះដោយសារព្យុះស៊ីក្លូនម៉ូឆាកាលពីពេលថ្មីៗនេះបណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្សរាប់រយនាក់ និងខូចខាតទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងរដ្ឋរ៉ាក់ខាញនៃប្រទេសមីយ៉ាន់ម៉ា។

ជំនួយមនុស្សធម៌នេះត្រូវបានប្រគល់ឱ្យមីយ៉ាន់ម៉ានៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣នៅស្តីការក្រសួងការបរទេស ក្រោមអធិបតីភាព រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ញឹម ខេមរា និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំនៅកម្ពុជា លោក អ៊ូ ធីត លីញអូន។

ក្នុងឱកាសនោះ លោក ញឹម ខេមរា បានចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតចំពោះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនមីយ៉ាន់ម៉ា ហើយសង្ឃឹមថា មីយ៉ាន់ម៉ានឹងអាចជម្នះស្ថានភាពដ៏លំបាកនេះបានឆាប់រហ័ស។

ក្រសួងការបរទេសបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា កាយវិការសប្បុរសធម៌ខាងលើឆ្លុះបញ្ចាំងពីគុណតម្លៃនៃមនុស្សជាតិ ព្រមទាំងចំណងមិត្តភាពនិងសាមគ្គីភាពរបស់ព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក សំដៅរួមចំណែកជួយសម្រួលដល់ដំណើរការស្តារប្រទេសឡើងវិញ។

ខ្យល់ព្យុះស៊ីក្លូន Mocha បានកើតឡើងនៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសបង់ក្លាដែស នាថ្ងៃទី១៤ ខែឧសភាដែលមានល្បឿនខ្យល់ រហូតដល់ ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង បង្កឱ្យមានមនុស្សជាច្រើននាក់ស្លាប់ និងខូតខាតហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក